Friday, June 8, 2012

សហគមន៍ខ្មែរកម្ពុជាក្រោមរកទីកន្លែងធ្វើបុណ្យបាត់បង់ទឹកដីមិនបាន


លោកគឹម វណ្ណឆេង ដើរឆាឆៅខ្មែរកម្ពុជាក្រោមគ្រប់ទីកន្លែង ដើម្បីរារាំងខ្មែរកម្ពុជាក្រោម
មិនអោយធ្វើបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃ ទី ៤ មិថុនា ឆ្នាំ ១៩៤៩ - ៤ មិថុនា
ឆ្នាំ ២០១២ ។
កាលពីមុន គណៈកម្មការរៀបចំពិធីបុណ្យ របស់សហគមន៍ខ្មែរកម្ពុជាក្រោម សុំទីធ្លា
សួនមុខវត្តបទុមវតីធ្វើបុណ្យ ត្រូវបានសាលាក្រុងភ្នំពេញបដិសេធ ដោយយកលេះថា 
លោកគឹម វណ្ណសុំធ្វើមុនហើយ តាមពិតលោកគឹម វណ្ណសុំចោលសោះ អត់បានធ្វើទេ។

ក្រោយមកសហគមន៍ខ្មែរកម្ពុជាក្រោម លើកទៅថ្ងៃទី ១០ វិញ ហើយទៅសុំវត្តអង្គតា
មិញម្តង តែត្រូវបានសាលាខ័ណ្ឌបដិសេធទៀត ដោយពួកគេឆ្លើយតបថា លោកគឹម 
វណ្ណឆេងសុំមុនហើយ ដូច្នេះគ្មានទីកន្លែងទំនេរទេ។

សព្វថ្ងៃសហគមន៍ខ្មែរកម្ពុជាក្រោម កំពុងតែប្រារម្ភ ពីទីកន្លែងធ្វើបុណ្យបាត់បង់ទឹកដី
ខ្មែរកម្ពុជាក្រោមខួបលើកទី ៦៣​ ឆ្នាំ ព្រោះរកកន្លែងមិនបាន។

0 comments:

Post a Comment