មេបក្សសិទ្ធិមនុស្សចង់ចាប់ដៃជាមួយសមរង្ស៊ីបន្ទាប់ពីដណ្តើមកាន់កាប់បាន១៨ឃុំ
ថ្ងៃទី 4
មិថុនា 2012,
ម៉ោង 12:05:PM
ដោយ:
រតនា/
CEN
ភ្នំពេញ: លោក កឹម សុខា បានប្រកាសថាគណបក្សសិទ្ធិមនុស្សទទួលបានការកាន់កាប់ធ្វើជាមេឃុំ ចំនួន១៨ ក្នុងនោះមាននៅខេត្តព្រៃវែង ចំនួន១០ ខេត្តកំពង់ចាមចំនួន៧ និងខេត្តកំពត ចំនួន១។ ទន្ទឹមនោះលោកបង្ហាញបំណងចង់រួបរួមជាមួយគណបក្សសមរង្ស៊ី។
ចំណែកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានប្រមាណ ១០០០នាក់ ក្នុងចំណោមឃុំសង្កាត់ ១០៧០ ដែលគណបក្សសិទ្ធមនុស្សបានឈរឈ្មោះ នៃការ បោះឆ្នោត ឃុំ សង្កាត់ អាណត្តិ ទី៣នេះ។
លោក កឹម សុខា បន្តថា នៅក្រោយពេលដែល គ.ជ.ប. ប្រកាសលទ្ធផលជាផ្លូវការ គឺលោកនឹងទូរស័ព្ទ ទៅកាន់លោក សម រង្ស៊ី ដើម្បីធ្វើការរួបរួម ជាមួយ គណបក្ស សម រង្ស៊ី ឡើងវិញ។ ស្របតាមការបោះឆ្នោត កាលពីថ្ងៃម្សិលមិញ បង្ហាញថាគណបក្សសិទ្ធិមនុស្ស ក៏មានសំឡេង ប្រហាក់ប្រហែល ទៅនឹងគណបក្សសមរង្ស៊ីដែរ៕
0 comments:
Post a Comment