Monday, June 4, 2012


គណបក្ស​សមរង្ស៊ី​ បដិសេធ​លទ្ធផល​បោះឆ្នោត​ - SRP rejects commune election results

ថ្ងៃទី 4 មិថុនា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ប្រកាសបដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោតឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៣ ខែមិថុនា​។ ប៉ុន្តែ​លោក ​ទេព​ នីថា​ អគ្គលេខាធិការ​រៀបចំ​កា​របោះ​ឆ្នោត បាន​និយាយថា​ រហូតមកទល់​ពេលនេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​.) មិនទាន់​បានទទួល​ព័ត៌មាន​ផ្លូវការ​នៅឡើយ​ទេ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក យឹម សុវណ្ណ បាន​និ​យា​ថា លោក​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៣​នេះ​ទេ​។ លោកបញ្ជាក់ថា “​ប្រព័ន្ធ​ឃោសនាបោះឆ្នោត​ ជា​ប្រព័ន្ធ​អាក្រក់​បំផុត ប្រជាជន​មិនមាន​សិទ្ធិ​ស្មើគ្នា​”​។​

​នៅក្នុង​សន្និសីទ​នេះដែរ លោក យឹម សុវណ្ណ បាន​ទទួលស្គាល់ថា អំពើហិង្សា​នយោបាយ​បាន​ថយចុះ តែ​បាន​កើនឡើង​នូវ​រូបភាព​គំរាមកំហែង។​


​លទ្ធផល​បណ្តោះអាសន្ន​ប​ង្ហា​ញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​កាន់កាប់​ឃុំ​សង្កាត់ ចំនួន​រហូតដល់ ១៥៩១ ឃុំ​សង្កាត់ ចំណែក​ឃុំ​ចំនួន​ ៤២ ​ដែលនៅសល់​ នឹង​បាន​ទៅ​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក​ ទេព នីថា អគ្គលេខាធិការ​ គ​.​ជ​.​ប​. ​និយាយថា ​រហូតមកទល់​ពេលនេះ លោក​មិនទាន់​ទទួលលិខិត​ណាមួយ ពីគណបក្ស​សមរង្ស៊ី​ អំពី​ការបដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​និយាយថា បើសិនជា​គណបក្ស​សម​រង្ស៊ី គាត់​បដិសេធ​មិនទទួលយក​អាស​នៈ ដែល​គាត់​បានទទួល​នោះ វា​នឹងត្រូវ​បែងចែក​ទៅឲ្យ​គណបក្ស​ដែល​បានទទួល​អាស​នៈ​នៅក្នុង​ឃុំ​សង្កាត់​នោះ​។​

​ចំពោះ​លទ្ធផល​ផ្លូវការ លោក​និយាយថា​ អាច​នឹង​ដល់​ថ្ងៃទី​២៤​ ខែមិថុនា​ ទើប​អាច​ប្រកា​សបាន​ ដោយសារ​តែមាន​ពាក្យបណ្តឹង​ដែល​ត្រូវ​ដោះស្រាយ​៕

0 comments:

Post a Comment