![]() |
| លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចព្រំដែន |
ភ្នំពេញ: មន្ត្រីកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នារួចហើយនោះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិកំណើតរបស់សម្តេចហេង សំរិន ស្ថិតនៅស្រុកពញាក្រែក ខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចព្រំដែនបានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែមិថុនា ថា កិច្ចព្រមព្រៀងដោះដូរភូមិនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាមនោះ នៅមិនទាន់អនុវត្តទេ ប៉ុន្តែអនុវត្តមុនគេ គឺភូមិសម្តេចហេង សំរិន គឺភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ស្រុកពញាក្រែក ខេត្តកំពង់ចាម)។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “សូមជំរាបលោកអ្នកទិទៀនថា ជំនាន់បារាំងក៏គេគូសដាក់ក្នុងផែនទីបារាំងហ្នឹងមួយខ្នាតលើមួយរយពាន់ របស់ក្រុមប្រឹក្សាភូមិសាស្ត្រឥណ្ឌូចិន។ គេដាក់នៅក្នុងដីវៀតណាមរួចទៅហើយគ្រាន់តែពេលនោះសង្គ្រាមនៅវៀតណាមគេមិនបានរវីរវល់អី រកភូមិនៅតាមជាយព្រំដែនទេ ព្រោះជំនាន់សង្គ្រាមនៅវៀតណាមហ្នឹងអាមេរិក មាននយោបាយប្រមូលផ្តុំភូមិយុទ្ធសាស្ត្រគឺប្រមូលប្រជាពលរដ្ឋនៅភូមិក្នុងៗភូមិឆ្ងាយៗចេញមកនៅភូមិជាប់ផ្លូវជាតិទាំងអស់ បញ្ជូលក្នុងភូមិមួយដែលគេដាក់ប៉ុស្តិ៍យាមការពារ។ អាមេរិកអត់រវល់រឿងព្រំដែនអ្នកណាចូលអ្នកណាចេញទេ។ ដល់អីចឹងផែនទីដាក់មកភូមិថ្លុកត្រា ភូមិអន្លុងជ្រៃ របស់សម្តេចប្រធានរដ្ឋសភា ហ្នឹងនៅក្នុងដីវៀតណាមហើយហើ
លោកទេសរដ្ឋមន្ត្រីបាន បន្តថា ឥឡូវយើងបានព្រមព្រៀងគ្នាថា ឥឡូវអ្នកឯង (វៀតណាម) ឲ្យភូមិទាំងពីររបស់សម្តេចហេង សំរិន ទៅគេ គេក៏រកភូមិពីរមកឲ្យយើងវិញដោយគណនាផ្ទៃក្រឡាដីឲ្យស្នើគ្នាមកនោះ” គឺកម្ពុជាយើងអត់មានបាត់បង់ដីអីទេយើងអត់មានខាត់អីទេ”។
លោកទេសរដ្ឋមន្ត្រីវ៉ាគឹមហុង ធ្លាប់បានមានប្រសាសន៍ថា ភាគីកម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងដោះដូរភូមិមួយចំនួនខេត្តនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) គឺដូរគ្នាទៅវិញទៅមកដែលក្នុងនោះមានភូមិនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ដូច្នេះខេត្តខ្លះនៅជាប់ព្រំដែនគោកជាមួយវៀតណាម រួមានដូចជា រតនគិរី. មណ្ឌលគិរី. ស្វាយរៀង. កំពង់ចាម. ព្រៃវែង. កណ្តាល . តាកែវ. កំពត និងក្រចេះ។
ចំពោះបញ្ហានេះដែរ លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានាពេលថ្មីៗនេះ បានដាក់លិខិតស្វែងរកអន្តរាគមន៍ពីសំណាក់សមាជិកសភាកម្ពុជាទាំង១២៣រូប នៃនីតិកាលទី៤នេះឲ្យជួយកោះហៅលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលឲ្យចូលមកធ្វើការឆ្លើយបំភ្លឺ បញ្ហា នៃការចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម ស្តីពីការដោះដូរភូមិនៃខេត្តតាមបណ្តាព្រំដែនប្រទេសទាំងពីរ ដោយការចុះហត្ថលេខានោះគ្មានការយល់ព្រមពីសភាជាតិជាមុនឡើយ៕




0 comments:
Post a Comment