ថ្ងៃទី 17 មិថុនា 2012, ម៉ោង 02:51:PM| ដោយ: រតនា
![]() |
ខ្មែរកម្ពុជាក្រោមរម្លឹកខួបនៃការបាត់បង់ទឹកដី |
ភ្នំពេញ: អង្គការសមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធកាន់ទុក្ខជាតិខ្មែរខួប៦៣ នៃអាណានិគមនិយមបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមអោយវៀតណាមនៅថ្ងៃទី១៧ មិថុនាឆ្នាំ២០១២ នៅអតីតស្នាក់ការគណបក្ស សម រង្ស៊ី ជិតប៊ូឌីញ ក្រោមអធិបភាពសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនពង្ស ព្រះរាជតំណាងព្រះមហាក្សត្រ ដោយមានអ្នកចូលរួម និងព្រះសង្ឃជិត១០០០នាក់។
លោក ថាច់ សេដ្ឋា ប្រធានសហគមនខ្មែរកម្ពុជាក្រោម និងជាសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍បក្សថា ខ្មែរកម្ពុជាក្រោមឈឺចាប់ ហើយប្រាថ្នាចង់រស់នៅដោយឯករាជ្យសន្តិភាព សេរីភាព និងសុភមង្គលដូចប្រជាជាតិនានានៅក្នុងសកលលោកដែរ។
លោក ថាច់ សេដ្ឋា បានបន្តថា សូមអោយការឈឺចាប់ទាំងអស់ ប្រែក្លាយទៅជាកំលាំងចលករដ៍មហិមាមួយ ជម្រុញចលនាតស៊ូនៃសហគមន៍ខ្មែរកម្ពុជាក្រោមអោយដល់គោលដៅ នៃការជួយស្រោចស្រង់ប្រជាជាតិ និងមាតុភូមិខ្មែរកម្ពុជាក្រោមអោយខាងតែបាន។
0 comments:
Post a Comment