(ថ្ងៃទី 11 មិថុនា 2012, ម៉ោង 11:14:AM) | ដោយ: រតនា
![]() |
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស
កាលពីល្ងាច
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២
នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ
|
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ឲ្យដឹងពីគម្រោងពិចារណា លើការដកលិខិតឆ្លងដែនការទូត ពីមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បន្ទាប់ពីជាប់ឈ្មោះក្នុងបញ្ជីពិរុទ្ធជន។
សូមបញ្ជាក់ថា លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងនិរទសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានតុលាការខេត្តស្វាយរៀង ផ្ដន្ទាទោសកំបាំងមុខកាលពីដើមឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ជាង ៦០ លានរៀល ពីបទដកបំផ្លាញតម្រុយបង្គោលព្រំដែនគោក ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩។ លោក សម រង្ស៊ី ក៏ត្រូវបានរាជរដ្ឋាភិបាលប្ដឹងពីបទ ក្លែងលិខិតសាធារណៈ ទាក់ទងទៅនឹងការក្លែងផែនទីបង្គោលព្រំដែន រវាងប្រទេសកម្ពុជា-វៀតណាម ហើយត្រូវបានតុលាការក្រុងភ្នំពេញ បើកសវនាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ ១០០ លានរៀល។ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងមួយទៀត តុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសកំបាំងមុខលោក សម រង្ស៊ី រយៈពេល ២ឆ្នាំ ផងដែរ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ទាក់ទងទៅនឹងមជ្ឈមណ្ឌលបឹងត្របែក សម័យខ្មែរក្រហម។
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចចេញលិខិតជាផ្លូវការ លុបចោលអភ័យឯកសិទ្ធិអ្នកតំណាងលោក សម រង្ស៊ី ចេញពីមណ្ឌលខេត្តកំពង់ចាមជាស្ថាពរ បន្ទាប់ពីតុលាការកំពូលនៃប្រទេសកម្ពុជា បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលផ្តន្ទាទោសលោក សម រង្ស៊ី រយៈពេល ២ឆ្នាំ បានចូលជាស្ថាពរ។
ទាក់ទងទៅនឹងការពិចារណារបស់រាជរដ្ឋាភិបាល ដកលិខិតឆ្លងដែនការទូតរបស់លោក សម រង្ស៊ី នោះ លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក និយាយថា វាជាការពិបាកក្នុងការសម្រេចដកលិខិតឆ្លងដែនការទូតពីលោក សម រង្ស៊ី ពីព្រោះលោក សម រង្ស៊ី នៅមានលិខិតឆ្លងដែនសញ្ជាតិបារាំងមួយទៀត ដូច្នេះហើយរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសន្លឹកឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ មិថុនាកន្លងមក គួរតែអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជា ដឹកនាំគណបក្ស ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតំណាង ឆ្នាំ២០១៣។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ CEN មិនអាចសុំការអត្ថាធិប្បាយ ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានទេ៕ K




0 comments:
Post a Comment