ដោយ លាង ដឺលុច
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី២៥មិថុនានេះស្តីអំពី“ផែនទីអំពើហិង្សាដោយអាស៊ីដនៅកម្ពុជា។ របាយការណ៍បង្ហាញថាចាប់ពីឆ្នាំ២០០៩ ដល់២០១២ មានការវាយប្រហារដោយទឹកអាស៊ីដចំនួន៣៥ករណីនិងមានអ្នករងគ្រោះ៥៩នាក់។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី២៥មិថុនានេះស្តីអំពី“ផែនទីអំពើហិង្សាដោយអាស៊ីដនៅកម្ពុជា។ របាយការណ៍បង្ហាញថាចាប់ពីឆ្នាំ២០០៩ ដល់២០១២ មានការវាយប្រហារដោយទឹកអាស៊ីដចំនួន៣៥ករណីនិងមានអ្នករងគ្រោះ៥៩នាក់។
នារីរងគ្រោះដោយទឹកអាស៊ីដកំពុងសម្រាកព្យាបាលនៅក្នុង
អង្គការជួយជនរងគ្រោះដោយទឹកអាស៊ីដ© ស៊ីវ ចាន់ណា
|
របាយការណ៍ដែលផ្អែកលើការចុះផ្សាយនៅតាមសារព័ត៌មានបានបង្ហាញថា ក្នុងចំ
ណោមជនរងគ្រោះទាំង ៥៩នាក់ មានស្ដ្រីចំនួន ៣៤នាក់។ ភាគច្រើននៃករណីវាយ
ប្រហារដោយទឹកអាស៊ីដ ដែលបានបង្ហាញក្នុងការសិក្សានេះ កើតឡើងនៅរាជធានី
ភ្នំពេញនិងនៅខេត្តកំពង់ចាម។
អ្វីដែលជាការព្រួយបារម្ភរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះគឺ ភាពស្ងៀម
ស្ងាត់នៅក្នុងអំពើហិង្សាដោយអាស៊ីដដែលទំនងជាបានក្លាយជាវប្បធម៌ទៅហើយ
នៅកម្ពុជា។បានន័យថា ជនរងគ្រោះតែងតែត្រូវបានមើលឃើញថា បានធ្វើអ្វីខុស
ហើយស័ក្ដិសមនឹងក្លាយជាជនរងគ្រោះ នៃអំពើដ៏ឃោរឃៅនេះ។ ជាងនេះទៅទៀត
ជាទូទៅជនរងគ្រោះមិនបានរាយការណ៍ពីបទល្មើសបែបនេះទៅកាន់អាជ្ញាធរទេ។
យោងតាមអ្នកជំនាញចំនួនករណីដែលមិនត្រូវបានរាយការណ៍អាចមានចំនួនប្រហាក់
ប្រហែលនឹងចំនួនករណីដែលបានរាយការណ៍ដែរ។
កញ្ញា សន រ៉ាមណា មន្ត្រីសម្របសម្រួលគម្រោងស្រាវជ្រាវនិងតស៊ូមតិដើម្បីបញ្ចប់
អំពើហិង្សាដោយអាស៊ីដនៅកម្ពុជា បាននិយាយថា “វប្បធម៌នៃភាពស្ងៀមស្ងាត់ ជុំវិញ
អំពើហិង្សាដោយអាស៊ីដ ត្រូវតែលុបបំបាត់ ដើម្បីធានាថា ជនរងគ្រោះនៃអំពើហិង្សា
ដោយអាស៊ីដ អាចទទួលការព្យាបាលដែលពួកគេត្រូវការ និងទទួលបានការគោរព
ដែលពួកគេគួរតែទទួលបាន ហើយថាជនល្មើសនៃអំពើដ៏ឃោរឃៅនេះ ត្រូវបាននាំ
យកមកកាត់ទោស។
មន្ត្រីសម្របសម្រួលរូបនេះ បញ្ជាក់ថា “ការផ្សព្វផ្សាយព័ត៌មានទាំងនេះ នឹងអាច
លើកកម្ពស់ការយល់ដឹងស្ដីពីបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាចរួមចំណែក
ផ្លាស់ប្ដូរគំនិតរបស់សាធារណជនចំពោះជនរងគ្រោះដោយសារអាស៊ីដដើម្បី
ឲ្យពួកគេអាចមានទឹកចិត្តហ៊ានរាយការណ៍ពីបទល្មើសដែល ពួកគេជួបប្រទះ
និងជនល្មើសត្រូវតែទទួលការវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕
0 comments:
Post a Comment