25 JUNE 2012 ឃុត សុភចរិយា
ភ្នំពេញៈពលរដ្ឋក្នុងសហគមន៍បឹងកក់ប្រមាណជាង១០០នាក់ នៅថ្ងៃនេះបានជួបប្រជុំគ្នា នៅមុខតុលាការសាលាឧទ្ធរណ៍ ជាទីដែលស្ត្រី១៣នាក់នៃសហគមន៍នេះ នឹងត្រូវបានគេនាំខ្លួនមកជំនុំជម្រះនៅព្រឹកថ្ងៃពុធខាងមុខនេះ ។
ការជួបប្រជុំគ្នានេះបានធ្វើឡើង ក្នុងគោលបំណងអំពាវនាវសុំឲ្យតុលាការនេះ ទំលាក់ចោលបទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអ្នកភូមិរបស់ពួកគេ។
មុនពេលទៅដល់មុខតុលាការសាលាឧទ្ធរណ៍ ក្រុមអ្នកភូមិទាំងនេះបានប្រមូលជុំគ្នានៅមុខក្រសួងយុត្តិធម៌ ដែលក្នុងអំឡុងពេលនោះ អ្នកស្រីយ៉ោម បុប្ផា ដែលជាតំណាងអ្នកភូមិទាំងនេះ បាននិយាយថា៖«មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងនេះ បានប្រាប់យើងខ្ញុំថា ក្រសួងយុត្តិធម៌បានផ្ដោតការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់បំផុតចំពោះករណីស្ត្រីទាំង១៣នាក់ក្នុងសហគមន៍បឹងកក់របស់យើងខ្ញុំ»។
អ្នកស្រីបានបន្តថា៖«យើងពិតជារីករាយណាស់ និងសង្ឃឹមថានៅថ្ងៃពុធខាងមុខនេះ សមាជិកនៃសហគមន៍បឹងកក់របស់យើងខ្ញុំទាំង១៣នាក់ នឹងត្រូវបានតុលាការសាលាឧទ្ធរណ៍ ផ្ដល់ភាពយុត្តិធម៌មកវិញ»។

0 comments:
Post a Comment