Friday, June 22, 2012

Why would Phay Siphan, a government official, defends an accused drug trafficker who is not even part of the government?


លោកឧកញ៉ា កឹកអាភៀន ហ៊ុន តូ ក្មួយប្រុសសម្តាចម៏ហ៊ុនសែន ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

លោកឧកញ៉ា កឹកអាភៀន ហ៊ុន តូ ក្មួយប្រុសសម្តាចម៏ហ៊ុនសែន ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២បឹតមាត់ធ្វើផ្នែកស្លឹងខំសម្លឹងឆ្កែព្រុស ( រូបថត៖ ស៊ីវ ចាន់ណា )
លោក ហ៊ុន តូ វិលត្រឡប់​មក​ពី​អូស្ត្រាលី និង​ពិចារណា​ដាក់ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី​

ថ្ងៃទី 22 មិថុនា 2012
ដោយ: រតនា
Cambodia Express News
មន្ត្រី​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល ជា អ្នកព្រុសការពារ ឧកញ៉ោចោរ។ មកដល់ស្រុក ហ៊ុនតូ អួតថា ពិចារណា​ដាក់ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី​ តែនៅ​អូស្ត្រាលី ប្រាប់គេថាឈប់ ប្តឹងកាសែតហើយ។ ចំជាកំសាក មែនណ៎ មនុស្សនេះ!
ភ្នំពេញ: ​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​សម្តេច​ហ៊ុន ​សែន បាន​វិលត្រឡប់មក​ពី​ប្រទេស​អូស្ត្រាលី ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩ និង ៣៥ នាទី​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២​។ លោក​ឧកញ៉ា ហ៊ុន តូ ដែល​ទុក​ពុក​មាត់ គួរឲ្យខ្លាច អមដោយ​មន្ត្រី​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​ថា លោក​នឹង​ដាក់​ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី​មួយ ដែល​ផ្សព្វផ្សាយ​រឿង​លោកជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំក្នុង​ពេល​កន្លងមក​។​
លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​អមដំណើរ​លោក​ឧកញ៉ា ហ៊ុន តូ នៅពេល​វិលត្រឡប់​មក​ដល់​ព្រលានយន្តហោះ បានឲ្យដឹងថា ក្នុង​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​បី​សប្តាហ៍​របស់​លោក ហ៊ុន តូ ពុំ​មាន​ការឃាត់ខ្លួនសួរនាំ​អ្វី​ពី​សំណាក់​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​ទេ​។​

​លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា លោក​ឧកញ៉ា ហ៊ុន តូ នឹង​ពិចារណាដាក់ពាក្យ​ប្តឹង​កាសែត​អូស្ត្រាលី​មួយ ដែល​ចុះផ្សាយ​ថា លោក​ឧកញ៉ា ហ៊ុន តូ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀនពី​កម្ពុជាទៅកាន់​ប្រទេស​អូស្ត្រាលី​។ ក៏​ប៉ុន្តែ​លោក​ផៃ​ស៊ីផា​ន មិន​បាន​ប្រាប់​អ្នកកាសែត​ថា នឹង​ត្រូវ​ប្តឹង​កាសែត​អូស្ត្រាលីពី​បទ​ចោទប្រកាន់​អ្វី​ទេតែ​លោក​ថា នឹង​ប្តឹង​យោង​តាម​ច្បាប់​ប្រទេស​អូស្ត្រាលី​។​
ក្នុងពេល​បង្ហាញមុខ​ដល់​អ្នកកាសែត​នោះ លោក​ឧកញ៉ា ហ៊ុន ​តូ មិន​បាន​និយាយស្តី​អ្វី​មួយ​ម៉ាត់ជាមួយ​អ្នកកាសែត​ឡើយ​ដោយទុកឲ្យលោក ផៃ ស៊ីផា​ន ជាអ្នកបកស្រាយ។​


​ជាមួយគ្នា​នោះ លោក ផៃ​ស៊ីផា​ន ក៏​បាន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​សន្និសីទកាសែត​ពេលនេះ ក្នុងនាម​ជា​អ្នកសម្របសម្រួល​ឲ្យ​លោក​ឧកញ៉ា ហ៊ុន​តូ ជាមួយ​អ្នកកាសែត និង​បង្ហាញមុខ​លោកក្នុងពេល​វិល​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​៕

0 comments:

Post a Comment