ថ្ងៃទី 2 កក្កដា 2012| ដោយ: នាយឡឺកឺ///////../////// /CEN
ភ្នំពេញ: សម័យបច្ចេកវិទ្យាកាន់តែជឿនលឿន បានធ្វើឲ្យ នាយល្ងីនិងនាយល្ងើ ចង់ជជែកគ្នា ពីបញ្ហារបស់ព្រះសង្ឃ ថាតើវាយ៉ាងម៉េចដែរ នៅពេលដែលព្រះសង្ឃមួយចំនួនតូច កាលីបជាងរាស្ត្រសាមញ្ញ ទៅទៀតនោះ ដោយមានប្រើសុទ្ធតែរបស់ទំនើប?
នាយល្ងើ៖ អញគិតសព្វៗទៅដូចជាមិនទាន់សម័យដូចលោកសង្ឃខ្លះទេ។ ព្រះសង្ឃខ្លះមានសុទ្ធតែឡង់គ្រីសរ អាយហ្វូន កុំព្យូទ័រ យួរដៃជាដើម។ អញគិតថា ដូចជាមិនទាន់អស់ កាលេស យ៉ាងម៉េចទេ! អ្វីដែលអញបារម្ភខ្លាចតែពុទ្ធសាសនិក នាំគ្នា វ៉ៃអ៊ួថា ព្រះសង្ឃទាំងអស់សុទ្ធតែ ចង់លយឆាយ គ្រប់គ្នាទេ។ បើដូច្ចេះ វាអាចវីវរ ដល់សាសនាព្រះពុទ្ធយើងហើយ។
នាយល្ងី ៖ ស្អីគេអាល្ងើ!ចង់រករឿងព្រះសង្ឃផង? អញគិតថា លោកសង្ឃភាគច្រើន គឺគួរអោយគោរពណាស់។ កុំផ្តេសផ្តាសអាល្ងើ។ អាអែងមិនអាច យកព្រៃមួយដើម មកវាយតម្លៃ ព្រៃទាំងមូលទេ។
នាយល្ងើ ៖ អញដឹងហើយតែអញបារម្ភថាប្រជារាស្ត្រអាចយល់ច្រឡំ។
នាយល្ងី ៖ បើអ៊ីចឹងម៉េចក៏មិនជួយពន្យល់ប្រជាជន អោយយល់គិតតែ រអ៊ូបែបនេះទៅវិញ?៕




0 comments:
Post a Comment