Monday, July 2, 2012

សា​លា​រៀន​វៀត​ណាម​...! - Viet school adorned by CPP protection signs



សា​លា​រៀន​បណ្តែត​ទឹក​នៅ​លើ​បឹង​ទន្លេ​សាប​ ​មាន​សរ​សេរ​​អក្ស​រវៀត​ណាម និង​​មាន​បិទ​រូប​ថត ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​អម​សង​ខាង នៅ​សង្កាត់​ចុង​ឃ្នាស​ ក្រុង​សៀម​រាប ​កាល​ពី​ចុង​ខែ​មុន​។ មាន​សេច​ក្តី​រាយ​ការណ៍​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​កន្លង​មក នៅ​សង្កាត់​ចុង​ឃ្នាស មាន​ជន​ជាតិ​វៀត​ណាម​រាប់​រយ​នាក់ បាន​ចូល​រួម​បោះ​ឆ្នោត​។ បញ្ហា​និគម​ជន​ជាតិ​វៀត​ណាម​គឺ​ជា​រឿង​រសើប​មួយ ហើយ​តែង​ជា​របៀប​វា​រៈ​សំខាន់​ សម្រាប់គណ​បក្ស​ប្រឆាំង​​ ធ្វើ​ការ​វាយ​ប្រហារ​ ទៅ​លើ​គណ​បក្ស​ប្រជា​ជន​។ រូប​ថត ជី​វ័ន
Floating Viet school on the Tonle Sap displaying sign in Vietnamese adorned by photos of CPP leaders. The school is located in Chong Khneas commune, Siem Reap city. Report had indicated that during the recent 03 June 2012 commune election, 100 Vietnamese citizens voted there. Problem with Vietnamese immigrants is a sensitive issue that generated attacks by the opposition on the ruling CPP party. (Photo: Heng Chivoan, The Phnom Penh Post)

ផ្ទះ​វៀត​ណាម​សង់​លើ​​ទន្លេ​ខ្មែរ​​? - Viet floating houses on Khmer lake

ផ្ទះ​បណ្តែត​ទឹក​ដែល​ត្រូវ​គេ​ប្រាប់​ថា មាន​​ប្រហែល​រាប់​ពាន់​ ​ភាគ​ច្រើន​ជា​ផ្ទះ​​និគម​ជន​ជាតិ​វៀត​ណាមនៅ​​ខាង​ចុង​នៃ​ស្ទឹង​សង្កែ ​ជាប់​​បឹង​​ទន្លេ​សាប​ក្នុង​​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំងស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​ដំបង​។ 
រដ្ឋាភិបាល​កម្ពុជាត្រូវ​​គេ​ចោទ​ថា បាន​និងកំពុងធ្វើ​មិន​ដឹង​មិន​ឮ និ​ង​​បាន​​បណ្តែត​បណ្តោយ​​ឲ្យ​ជន​ជាតិ​វៀត​ណាម​ចូល​មក​តាំង​ទី​លំនៅ​យ៉ាង​ច្រើន​សម្បើម​នៅ​កម្ពុជា​ទាំង​លើ​ទឹក​ទាំង​លើ​គោក​។ រូប​ថត ជី​វ័ន
Thousands of Viet floating houses on the Sangker River, next to the Tonle Sap River, in Prek Toal village, Koh Chiveang commune, Ek Phnom district, Battambang province. The Phnom Penh regime is accused of ignoring and alloving Vietnamese to settle in large number in Cambodia, both on land and on waters. (Photo: Heng Chivoan, The Phnom Penh Post)

0 comments:

Post a Comment