Tuesday, July 31, 2012

ពលរដ្ឋ​​២០០​នាក់​តវ៉ា​មុខ​សាលា​ស្រុក​មុខ​កំពូល​រឿង​កម្ម​សិទ្ធិ​ដីធ្លី


Tuesday, 31 July 2012
 ម៉ៃ ទិត្យ​ថារ៉ា ភ្នំពេញ ប៉ុស្ដិ៍

ប្រជាពលរដ្ឋលើកបដា សុំឲ្យអាជ្ញាធរដោះស្រាយដីធ្លី។រូបថត ហុង មិនា

កណ្តាលៈពលរដ្ឋ​ប្រមាណជា​២០០នាក់​តំណាង​អោយ​ពលរដ្ឋ២០០គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ពាង ឃុំ​សំបួរ​មាស​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​បាន​នាំ​គ្នា​មក​ធ្វើ​កា​រ​តវ៉ា​នៅ​ខាង​មុខ​សាលា​ស្រុក​មុខ​កំពូល​ដើម្បី​ស្នើរ​សុំ​អោយ​អាជ្ញាធរ​ជួ​យ​អន្តរាគមន៍​និង​ដោះ​ស្រាយ​​ផ្តល់​ដី​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រែ​ប្រាំង​ដល់​ពួក​គាត់​។

ជម្លោះ​ដី​ធ្លី​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៦​ ជាមួយ​ពលរដ្ឋ​២០០ គ្រួសារ​ លើ​ផ្ទៃ​ដី​ស្រែ​ប្រាំង​ ៨៦​ ហិក​ ជាមួយ​ក្រុម​ហ៊ុន CT Mart រហូត​មក​ដល់បច្ចប្បន្ន​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នោះ​ទេ​បើ​ទោះ​បី​ជា​ពលរដ្ឋ​បាននាំ​គ្នា​ធ្វើការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ខាងមុខ​សាលា​ស្រុកនិង​ភូមិ​គ្រឹះ​របស់​លោក​នាយករដ្ឋម​ន្ត្រី​ក៍​ដោយ។

លោក​ឆាយ ឆុន តំណាង​ពលរដ្ឋ​​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ស្រុក​មុខ​កំពូល​បាន​អោយ​ដឹង​ថា​ ពលរដ្ឋ​ទាំង​អស់​បាន​បង្ក​រ​បង្កើន​ផល​ស្រែ​ប្រាំង​តាំង​ពី​ឆ្នាំ​១៩៧៩ ស្រាប់​តែ​នៅ ក្នុង​ឆ្នាំ២០០៦​ មាន​ក្រុម​ហ៊ុនឈ្មោះ​CT Mart company មក​​ឈូស​ឆាយ​ធ្វើ​ក្រវ៉ាត់​ ហើយ​ហាម​មិន​អោយ​ពលរដ្ឋ​ធ្វើ​ស្រែ​នៅ​​ក្នុង​ដី​របស់​ពួក​គេ​។​

លោក​បាន​អោយ​ដឹង​​ទៀត​ថា ៖«​ពួក​ខ្ញុំ​បាន​កាន់​កាប់​ដីនោះ​​យូរ​ហើយ​តែ​ពួក​យើង​មិន​បាន​ធ្វើ​លិខិត​កាន់​កាប់​ដី​ ស្រាប់​តែ​ក្រុម​ហ៊ុន​នោះ​មក​គេ​បង្ហាញ​ប្លង់​ដី​ថា​ជា​ដី​របស់​ពួក​គេ។ ពួក​យើង​ដើរ​តវ៉ា​គ្រប់​កន្លែង​បាន​ត្រឹម​តែ​ពាក្យ​សន្យា​តែ​ប៉ុណ្ណោះ​»។​​​​

0 comments:

Post a Comment