Monday, July 30, 2012

លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ទៅ​អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុនដើម្បី​ស្វែងរក​ការគាំទ្រ​

Sam Rainsy and Kem Sokha to seek support in the US, Canada, the EU and Japan

ថ្ងៃទី 30 កក្កដា 2012 | ដោយ: រតនា
Cambodia Express News

ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ជួបសកម្មជនរួមគ្នា ដោយ
មានការចូលរួមពីលោកសមរង្ស៊ី តាមរយៈវិដេអូខនហ្វឺរេន នាព្រឹកថ្ងៃទី៣០កក្កដាឆ្នាំ
២០១២ នៅទីស្នាក់ការកណ្តាលគណបក្សសិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ ( រូបថត៖
ស៊ីវ ចាន់ណា )

Synopsis: Sam Rainsy, SRP President, and Kem Sokha, HRP President, will depart on 31 July 2012 for North America, the EU and Japan to seek support from overseas opposition activists, as well as to meet with a number of important Superpower officials. The goal of their trip is to spread the merger of the opposition parties, to demand reform for the Cambodian National Election Committee (NEC) and to seek intervention for the return of opposition leader Sam Rainsy back to Cambodia. Both Kem Sokha and SRP MP Mu Sochua will depart from Cambodia on 31 July 2012 to head for the US where they will meet opposition leader Sam Rainsy.

ភ្នំពេញ: ប្រធាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោក​សម ​រង្ស៊ី នឹង​ចេញ​ដំណើរនា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ទៅ​កាន់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងពីរនៅ​ក្រៅប្រទេស ព្រមទាំង​ជួបនឹង​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​សំខាន់ៗ​មួយចំនួន​។ គោលបំណង​នៃ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ ដើម្បី​ផ្សព្វផ្សាយ​ពី​ការរួបរួម​របស់​គណ​បក្សប្រឆាំង ការកែទម្រង់ គ​.​ជ​.​ប​. និង​ស្វែងរក​អន្តរាគមន៍​ឲ្យ​លោក​សម​រង្ស៊ី បាន​វិលត្រឡប់មកកាន់​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ក្នុង​ពិធី​ជួបជុំ​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស ក្នុង​រាជធានី​ភ្នំពេញ លោក​សម ​រង្ស៊ី បាន​ប្រកាស​តាម Video Conference ពី​ក្រៅ​ប្រទេស​មក​ថា ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោកស្រី មូរ សុខ​ហួរ នឹង​ធ្វើដំណើរចាក​ចេញពី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ដើម្បី​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​។ រូបលោក ( សមរង្ស៊ី ) ក៏​នឹង​ទៅ​កាន់​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក​សម​រង្ស៊ី បាន​បន្ថែមថា នៅ​អាមេរិក ក្រៅពី​ជួបនឹង​សកម្មជន អ្នកគាំទ្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​ទាំង​ពីរ​គណបក្ស​ក៏​នឹង​ជួប​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក មុន​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​មួយចំនួននៅ​សហភាព​អឺរ៉ុប និង​ជប៉ុន​។​


​អំពី​គោលបំណង​នៅ​ក្រៅប្រទេស ក្នុង​ដំណើរ​រួម​គ្នា​រវាង​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ ក៏​ត្រូវបាន​លោក​សម​ រង្ស៊ី លើកឡើងថា ដើម្បីឲ្យ​ប្រទេស​មហាអំណាច​ទាំងនោះអន្តរាគមន៍ឲ្យមាន​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. និង​គោលបំណង​ទី​២ គឺ​ស្វែងរក​ផ្លូវ​ឲ្យ​លោក​សម​រង្ស៊ី បាន​វិល​មក​ចូលរួម​ការបោះឆ្នោតជាតិនៅ​ឆ្នាំ​២០១៣ ខាងមុខ​។​

​មេដឹកនាំ​គណបក្សប្រឆាំង បានលើកឡើង​ពី​ការ​មិន​ឯករាជ្យក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ដោយសារ​តែ​សមាសភាព គ​.​ជ​.​ប​. នា​ពេល​សព្វថ្ងៃជាដើម​។ ម្យ៉ាងទៀត លោក​សម ​រង្ស៊ី ក៏​ត្រូវ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រីសម្រាប់​ការបោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៣ ដូច្នេះ​ចាំបាច់ត្រូវតែ​មាន​វត្តមានរ​បស់​លោកចូលរួម​ការបោះឆ្នោត ក្នុងនាម​ជា​ប្រធាន​គណបក្ស​ថ្មី ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី​។​

​លោក​សម ​រង្ស៊ី ក៏បាន​លើកឡើង​ថា សហរដ្ឋអាមេរិក មាន​ឥទ្ធិពលក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដូច​ករណី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាដើម គឺ​វៀតណាម ត្រូវការ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​ចិន ដូច្នេះ​អាមេរិកអាច​និយាយ​ជាមួយ​វៀតណាម ហើយ​វៀតណាមអាច​និយាយជាមួយ​ នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ក្នុង​ការសម្របសម្រួលឲ្យរូ​បលោកដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​កំបាំងមុខ អាច​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​បាន​។​

​នៅ​មិនទាន់​មាន​ប្រតិកម្ម​បែប​ណា​ពី គ​.​ជ​.​ប​. និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការលើកឡើង​របស់​លោក​សមរង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ​

0 comments:

Post a Comment