Monday, July 30, 2012

អ្នកប្រាជ្ញ ជនជាតិ អាឡឹម៉ង់ លោក Leibniz Gottfried Wilhem


លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម (Leibniz Gottfried Wilhelm, 1646-1716)
លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម (Leibniz Gottfried Wilhelm, 1646-1716)
លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម ជា​អ្នក​គណិតសាស្ត្រ និង​ទស្សនវិទូ​ដ៏​មហិមា ។ លោក​ជា​ជនជាតិ​អាល្លឺម៉ង់ កើត​ចេញ​ពី​ត្រកូល​បញ្ញវន្ត​អ្នក​ក្រ ។ តាំង​ពី​នៅ​តូច​ម្ល៉េះ លៃបឺនីស
បាន​ទទួល​ការ​បំប៉ន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក
ចំពោះ​ទេពកោសល្យ​ធម្មជាតិ​របស់​ខ្លួន ។ ម្ដាយ​របស់​លៃបឺនីស
ជា​ស្ត្រី​មួយ​រូប​ដ៏​ឈ្លាសវៃ ចេះ​ច្រើន​ភាសា ។
នោះ​ជា​ចំណែក​មួយ​ដែល​ជះ​ឥន្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ទេពកោសល្យ
និង​ចរិយា​សម្បត្តិ​របស់​អ្នកប្រាជ្ញ​យើង​ដែរ ។


តាំង​ពី​វ័យ​១២​ឆ្នាំ​មក​ម្ល៉េះ លៃបឺនីស​បាន​រៀន​ដោយ​ខ្លួនឯង ហើយ​យល់​យ៉ាង​ជ្រៅជ្រះ​បណ្ដា​វណ្ណកម្ម​បុរាណ ។ 
ពេល​នោះ​លៃបឺនីស​ក៏​ចាប់​ផ្ដើម​នឹង​ប៉ុនប៉ង​ប្រាថ្នា​រុក​រក​នូវ​អាថ៌​
កំបាំង​ទាំងឡាយ​ក្នុង​ធម្មជាតិ ។ អាយុ​បាន​១៤​ឆ្នាំ កុមារ​លៃបឺនីស​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ឡិបសិច ។
ក្នុង​ពេល​សិក្សា​នេះ លៃបឺនីស​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បញ្ញា​ដ៏​ឆ្នើម
ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ​បង្កើត​នូវ​ស្នាដៃ​គណិតសាស្ត្រ​នានា ។

ពលិកម្ម​ដ៏​សំខាន់​បំផុត​របស់​លៃបឺនីស​គឺ​ស្ថិត​ក្នុង​វិស័យ​ផលគុណ និង​ផលចែក ។ លៃបឺនីស និង​ ញូវតុន ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​បង្កើត​នូវ​ក្បួន​និពន្ធ​ផលគុណ ។ ទន្ទឹម​នោះ លោក​ជា​ទស្សនវិទូ​មួយ​ដ៏​ល្បីល្បាញ ។

ដំណើរ​ផ្សងព្រេង​ក្នុង​បណ្ដា​… ទូ​សៀវភៅ

ថ្ងៃ​មួយ លោក​ហ្វ្រីឌ្រីត លៃបឺនីស ដែល​ជា​ឪពុក​បាន​ប្រទះ​ឃើញ​កូន​ប្រុស​របស់​លោក​ដែល​ទើប​មាន​អាយុ​១០​ឆ្នាំ លួច​ចូល​ក្នុង​បណ្ណាល័យ​នៅ​ពេល​ដែល​លោក​មិន​នៅ ។ លោក​រឹត​តែ​ស្រឡាំង​កាំង​ខ្លាំង​ថែម​ទៀត ពេល​ដែល​ឃើញ​សៀវភៅ​ដែល​កូន​លោក​អាន «មិន​មែន​រឿង​ព្រេង​អ៊ីតាលី» ឬ «មួយ​ពាន់​មួយ​យប់» ឡើយ តែ​បែរ​ជា​សៀវភៅ​វណ្ណកម្ម​របស់​ប្លាតុង អារីស្តូត និង​ស៊ីសេរ៉ូន ទៅ​វិញ ។

«ព្រះ​អើយ ! ធ្វើ​ម្ដេច​កូន​ឯង​យល់​បាន​នូវ​បញ្ហា​ដ៏​ខ្លាំង​កំពូល​ដែល​និយាយ​នៅ​ក្នុង​សៀវភៅ​ទាំង​នោះ ?» ។
កុមារ​ហាក់​ភ្ញាក់​ខ្លួន​ពី​ដំណេក ក៏​ងើប​មុខ​ឡើង «ខ្លាំង ​ពូកែ​ឬ ? ទេ​មិន​មែន​ទេ​ពុក ផ្ទុយ​មក​វិញ​… កូន​នឹក​ថា កូន​កំពុង​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​ព្រៃ​ដែល​ពេញ​ទៅ​ដោយ​បុប្ផា​ក្រអូប
និង​វាល​ស្មៅ​ស្អាត​ចម្លែក​…» ។

ឪពុក​កុមារ​កាន់​តែ​ភាន់ភាំង ។ លោក​បាន​រៀបរាប់​រឿង​នោះ​ប្រាប់​ភរិយា «ម៉ែ​វា​អ្ហ៎ា ! កូន​យើង​នឹង​ធ្វើ​បាន​នូវ​រឿង​ដ៏​អស្ចារ្យ​មិន​ខាន​ឡើយ» ។

ល្បែង​កំសាន្ត​របស់​អ្នកប្រាជ្ញ

ពេល​ដែល​បាន​ក្លាយ​ទៅ​ជា​បណ្ឌិត​នីតិសាស្ត្រ និង​ជា​អ្នក​គណិតសាស្ត្រ​ដ៏​ល្បី​ល្បាញ​ទៅ​ហើយ​នោះ លៃបឺនីស​ នៅ​តែ​ខចូល​ចិត្ត​ការ​ប្រលែង​លេង​… ។ កាល​នៅ​ជំនាន់​នោះ
កំពុង​មាន​ការ​រីកចម្រើន​លើ​វិទ្យាសាស្ត្រ
អាថ៌​កំបាំង​មួយ​គឺ​ធ្វើ​មាស​ក្លែងក្លាយ ។
បណ្ដា​វិទ្យាសាស្ត្រ​ពាក់​ស្លាក​បន្លំ​នេះ បាន​បង្កើត​ឲ្យ​មាន «សមាគម​អ្នក​ធ្វើ​មាស​ក្លែងក្លាយ»
ដែល​ប៉ិន​ខាង​ការ​ធ្វើ​ប្រឌិត​នូវ​រឿង​ចម្លែកៗ ដូចជា
គេ​ថា​គេ​អាច​រក​បាន​នូវ​ទឹកមន្ត​ម្យ៉ាង​ដែល​សម្រក់​ទៅ​លើ​ផ្ទាំង​សិលា​ឲ្យ​
ប្រែក្លាយ​ទៅ​ជា​មាស​បាន ។

មាន​ម្ដង​នោះ ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​នូយរ៉ូមបែ លៃបឺនីស​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ឲ្យ​សមាគម​នេះ​ដែល​ពេញ​ទៅ​ដោយ​ ឃ្លា​ឃ្លោង​គ្មាន​ខ្លឹមសារ
ហើយ​ជា​ពាក្យ​សម្ងាត់​ដែល​ពុំ​មាន​នរណា​យល់​បាន​ក្នុង​គោល​បំណង​ប្រលែង​លេង​
តែ​ប៉ុណ្ណោះ ។ តែ​ជា​ការ​ស្មាន​មិន​ដល់ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក
លោក​ក៏​បាន​ទទួល​លិខិត​ឆ្លើយ​តប​ថា «សមាគម​យើង​ខ្ញុំ ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សតិ​អារម្មណ៍​ដ៏​កំពូល
និង​វិជ្ជា​ដ៏​ជ្រៅជ្រះ​ក្នុង​និក្ខេបបទ​របស់​លោក​ផ្ញើ​មក​យើង​ខ្ញុំ ។សមាគម​យើង​ខ្ញុំ​សូម​សម្រេច​បំពាក់​ជូន​លោក​នូវ​រង្វាន់​កិត្តិយស​ដែល​ទុក​
សម្រាប់​សមាជិក​សមាគម​ដែល​មាន​ស្នាដៃ​ឆ្នើម​បំផុត» ។

ការ​ឱន​លំទោន​របស់​អ្នកប្រាជ្ញ


នៅ​ពេល​ដែល​បោះពុម្ពផ្សាយ​ស្នាដៃ​ស្ដីពី​គណនា​ អនុគមន៍ លៃបឺនីស​បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​ក្នុង​
មជ្ឈដ្ឋាន​អ្នកប្រាជ្ញ ។ នរណា​ជា​អ្នក​រក​ឃើញ ? ញូវតុន ឬ​លៃបឺនីស ?ក្នុង​សម័យ​ប្រជុំ​ចំហ​មួយ
អ្នក​ប្រាជ្ញ​របស់​យើង​បាន​ថ្លែង​មតិ​របស់​ខ្លួន​ដោយ​ត្រង់ៗ​ថា «ហេតុដូច​ម្ដេច​ចាំបាច់​ចោទ​ជា​បញ្ហា​យ៉ាង​នេះ​ទៅ​វិញ ? ចំពោះ​ខ្លួន​ខ្ញុំ
គឺ​មាន​តែ​ការ​កំប៉ិក​កំប៉ុក​ប៉ុណ្ណោះ ។
ចំណែក​ញូវតុន​គឺ​ជា​មហា​សាគរ​ដ៏​ល្វឹងល្វើយ​នៃ​ទេពកោសល្យ» ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​នៅ​តែ​ចាត់​ទុក​លៃបឺនីស ជា​អ្នក​បាន​បង្កើត​ចេញ​នូវ​ជំនឿន និង​វិធី​គណិត​សាស្ត្រ ។

កុំ​វាយ​តម្លៃ​មនុស្ស​តែ​រូបភាព​ខាងក្រៅ

លៃបឺនីស​មាន​របៀប​រស់​នៅ​យ៉ាង​សាមញ្ញ ។ លោក​ច្រើន​តែ​ចេញ​ចូល​ទៅ​មក​បណ្ណគារ តៀម​កាហ្វេ រាប់​អាន​លេង​សើច​នឹង​ជន​ទាំងឡាយ ។

ថ្ងៃមួយ​នៅ​ប៉ារីស លៃបឺនីស​បាន​ចូល​ទៅ​បណ្ណាគារ​ធំ​មួយ​ក្នុង​បំណង​រក​ទិញ​សៀវភៅ​ទស្សន​វិជ្ជា​ ដ៏​មាន​តម្លៃ​មួយ ។ លោក​បាន​រក​ឃើញ​សៀវភៅ​នោះ ប៉ុន្តែ​ពេល​ដែល​លោក​សួរ​តម្លៃ​ដើម្បី​ទិញ
ម្ចាស់​បណ្ណាគារ​សម្ដែង​អាកប្បកិរិយា​ងឿង​ឆ្ងល់ «សូម​លោក​ពិនិត្យ​សៀវភៅ​នេះ​វិញ​មើល តើ​លោក​ពិត​ជា​ត្រូវ​ការ​វា​មែន​ឬ​យ៉ាង​ណា ? ខ្ញុំ​យល់​ថា​…» ។
ម្ចាស់​បណ្ណាគារ​និយាយ​មិន​ទាន់​ចប់​ឃ្លា​ស្រួល​បួល​ផង ជា​ការ​ចៃដន្យ​ល្អ​មួយ
អ្នក​និពន្ធ​សៀវភៅ​នេះ​ដែល​ជា​អ្នក​ប្រាជ្ញ​ម្នាក់​នៅ​ប៉ារីស​ក៏​ដើរ​ចូល​មក​បណ្ណាគារ​នេះ​ដែរ ។

ក្រឡេក​ឃើញ​លៃបឺនីស​ភ្លាម គាត់​ប្រញាប់​ប្រញាល់​គោរព​សួរ «សូម ​គោរព​លៃបឺនីស​ដ៏​មហិមា ។ តើ​ខ្ញុំ​អាច​សូម​ការ​អនុញ្ញាត​ជូន​លោក​នូវ​កូន​សៀវភៅ​មួយ​ដែល​ខ្ញុំ​ទើប​ នឹង​បោះពុម្ព​ផ្សាយ​បាន​ដែរ​ទេ ?» ។
ពេល​នោះ​ទើប​ម្ចាស់​បណ្ណាគារ​ភ្ញាក់​ខ្លួន​ដោយ​មិន​ ស្មាន​ថា មនុស្ស​ដ៏​សាមញ្ញ​ឈរ​នៅ​ពី​មុខ​ខ្លួន​គឺ​ជា​អ្នកប្រាជ្ញ​ដ៏​ល្បីល្បាញ​ដែល​
បណ្ដា​វណ្ណកម្ម​គណិតសាស្ត្រនិង​ទស្សនវិជ្ជា​របស់​លោក​បាន​នាំ​មក​នូវ​កិត្តិយស​ដល់​បណ្ណាគារ​ខ្លួន​សោះ ។


ត្រូវ​រៀន​សូត្រ​ដោយ​វិធី​ណា​ខ្លះ ?

អាយុ​បាន​១៥​ឆ្នាំ លៃបឺនីស​ចាប់​ផ្ដើម​ទទួល​យក​ប្រព័ន្ធ​ទស្សនវិជ្ជា​របស់ ​ដេកាត ។ យុវនិស្សិត​ចូល​ចិត្ត​ការ​សិក្សា​នេះ
បាន​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​រៀន​គណិត​សាស្ត្រ​ដើម្បី​យល់​ឲ្យ​ជ្រៅជ្រះ​នូវ
​បណ្ដា​ទស្សនៈ​របស់​ទស្សនវិទូ និង​អ្នក​គណិតសាស្ត្រ​របស់​បារាំង​រូប​នេះ ។

លៃបឺនីស​ក៏​បាន​ទៅ​កាន់​មហាវិទ្យាល័យ​អ៊ីអេណា តាម​ស្ដាប់​ការ​ពន្យល់​មេរៀន​របស់​អ្នក​គណិត​សាស្ត្រ​ វ៉េហ្គេន ។ ភ្លាម​នោះ 
លៃបឺនីស​ក៏​ផុស​ឡើង​នូវ​គំនិត​ត្រូវ​តែ​កសាង​នូវ​មុខ​វិជ្ជា​គណិត​សាស្ត្រ​ មួយ​ដែល​អាច​នឹង​ជា​ជំនួយ​គណិត​សាស្ត្រ​ភាវូបនីយកម្ម
និង​មុខ​វិជ្ជា​ទស្សនវិជ្ជា ។
ស្នាដៃ​មួយ​ក្នុង​ចំណោម​ស្នាដៃ​ពលិកម្ម​ដ៏​សំខាន់​ដែល​លោក​ត្រូវ​ចំណាយ​ពេល​ វេលា​យ៉ាង​ច្រើន​សម្រាប់​ដោះស្រាយ
គឺ​ការ​កសាង​នូវ​ប្រព័ន្ធ​សញ្ញា​ផ្លូវការ​មួយ​ដែល​ប្រើប្រាស់​ភាសា​គណិត​សាស្ត្រដែល​ថ្ងៃ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​វិទ្យាសាស្ត្រ​ឯករាជ្យ​មួយ​គឺ​មុខ​វិជ្ជា​ឡូការីត​គណិត​សាស្ត្រ ។


ក្នុង​រយៈពេល​សិក្សា​នៅ​មហាវិទ្យាល័យ​អ៊ីអេណា​នោះ លៃបឺនីស​ក៏​បាន​យល់​ដឹង​អំពី​ស្នាដៃ​គណិត​សាស្ត្រ​របស់​ប៉ាស្កាល់ ។ មួយ​រំពេច​នោះ លៃបឺនីស​បាន​រក​ឃើញ​ក្នុង​វណ្ណកម្ម​របស់​ប៉ាស្កាល់​នូវ​ពន្លឺ​ដ៏​ចិញ្ចែង​
ចិញ្ចាច​ដែល​ជា​ជំនួយ​ឲ្យ​លោក​ឈាន​ទៅ​រក​សតិអារម្មណ៍​ដ៏​សំខាន់​នៃ​ក្បួន​គណនា​អនុគមន៍ ដែល​ត​មក​ថ្ងៃ​ក្រោយ​គឺ​លោក​ជា​អ្នក​បាន​បង្កើត​វា​ឡើង ។ក្រោយ​មក ពេល​ដែល​និយាយ​អំពី​ហេតុ​ផល​នាំ​លោក​ទៅ​ដល់​ការ​រក​ឃើញ​នូវ​គណិត​សាស្ត្រ​ដ៏
​មហិមា​នេះ លៃបឺនីស​សង្កត់​ធ្ងន់​ថា «ខ្ញុំ​សម្រេច​ បាន​លទ្ធផល​គឺ​ដោយសារ​ចេះ​រៀន​សូត្រ​បន្ត​ពី​បណ្ដា​បុព្វ​ព្រឹទ្ធាចារ្យ ។
ការ​រៀន​សូត្រ​មិន​ចំពោះ​បញ្ហា​ណា​មួយ​ឡើយ ខ្ញុំ​ប្រឹង​ស្វែង​យល់​ឫស​គល់
ទាញ​យក​ផល​ឲ្យ​អស់​គ្រប់​ជ្រុង​ជ្រោយ​ដែល​នៅ​បង្កប់​ទុក ពិចារណា​នូវ​របៀប​ប្រើ​ប្រាស់​ឲ្យ​ល្អ​បំផុត​នូវ​ប្រការ​ដែល​សម្រេច​បាន
និង​អាច​សម្រេច​បាន​…» ។

ថាមពល​ដ៏​មហស្ចារ្យ

តាំង​ពី​ពេល​លៃបឺនីស​នៅ​រស់​ម្ល៉េះ គេ​បាន​ចាត់​ទុក​លោក​ជា​គតិបណ្ឌិត​ប្រកប​ដោយ​ទេពកោសល្យ​រាប់​រយ​មុខ ហើយ​ដែល​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​វប្បធម៌​មនុស្ស​ជាតិ ។ស្ទើរ​តែ​គ្រប់​ផ្នែក​វិទ្យាសាស្ត្រ ស្ទើរ​តែ​គ្រប់​ផ្នែក​ឧស្សាហកម្ម
និង​ទូទាំង​ជីវភាព​នយោបាយ​របស់​អឺរ៉ុប​កាល​ជំនាន់​នោះ សុទ្ធ​សឹង​បាន​ទទួល​នូវ​ការ​រួម​វិភាគទាន​ដ៏​មាន​តម្លៃ​ពី​មនុស្ស​ដ៏​មហិមា​ នេះ ។

គិត​ដោយ​ឡែក​តែ​លិខិត​ទាក់ទង​គ្នា លៃបឺនីស​បាន​សរសេរ​ដល់​ទៅ​ចំនួន​១៥.០០០​ច្បាប់ ហើយ​ប្រការ​គួរ​ងឿង​ឆ្ងល់​នោះ
គឺ​លិខិត​ណា​មួយ​ក៏​មាន​ផ្ទុក​នូវ​សតិ​អារម្មណ៍​ថ្មី​ធំធេង​ដែរ ។ថាមពល​ដ៏​អស្ចារ្យ​របស់​លៃបឺនីស
គឺ​ជា​លទ្ធផល​នៃ​ដំណាក់​កាល​ធ្វើ​ពលិកម្ម​ដ៏​តាន​តឹង តែ​មាន​របៀប​របប ។
លោក​និយាយ​សង្កត់​ធ្ងន់​ពី​គោលការណ៍ «មាន​បញ្ហា​កាន់​តែ​គ្រប់គ្រាន់ ច្បាស់​ណាស់​ថា ការ​ដោះ​ស្រាយ​សមីការ​កាន់​តែ​ងាយ» ។
គ្រាន់​តែ​សរសេរ​សៀវភៅ​មួយ​ពី​ប្រវត្តិ​គ្រួសារ ​លៃបឺនីស​ត្រូវ​ចំណាយ​កម្លាំង​៣​ឆ្នាំ​ដែរ ។
លោក​លៃបឺនីស​ប្រមូល​ឯកសារ​គរ​ដូច​ភ្នំ ពេល​ខ្លះ​លោក​បាន​សម្រេច​ចិត្ត​ត្រូវ​ទៅ​ទស្សនា​បណ្ដា​កេរ្តិ៍​ដំណែល​
ប្រាសាទ​បុរាណ​ដើម្បី​ជា​ការ​បញ្ជាក់​អះអាង​លើ​ឯកសារ ទី​បំផុត​ទើប​លោក​ចាប់​ផ្ដើម​ដំណើរ​ការ​សរសេរ ៕

0 comments:

Post a Comment