Sunday, July 29, 2012

រដ្ឋអំណាចយួនបានចេញបទបញ្ជាមួយ អោយចាប់ខ្លួនព្រះសង្ឃ ខ្មែរកម្ពុជាក្រោមចំនួន ២ព្រះអង្គផ្សឹកយកទៅដាក់ពន្ធនាគារកុំ អោយផុតថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១២ នេះ។ 
ថ្ងៃ អាទិត្យ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១២
ដោយ៖ ឃ្លាំង វឌ្ឍនជាតិ
ព្រះតេជគុណ ថាច់ ធឿន,Venerable Thach Thuon
ព្រះតេជគុណ លីវ នី រូបខាងឆ្វេង ,Venerable Lieu Ny Right hand

រដ្ឋាភិបាលបក្សកុម្មុយនិស្ដយួនកាលពីព្រឹកថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ២០១២នេះ បាន
បញ្ជាដោយផ្ទាល់ ទៅមន្រ្ដីសង្ឃ ខ្មែរនៅស្រុកជ្រោយញរ (Vinhchau) ខេត្តឃ្លាំង 
(Soc Trang)កម្ពុជាក្រោម អោយចាប់ខ្លួនព្រះសង្ឃខ្មែរកម្ពុជាក្រោម ២ព្រះអង្គផ្សឹក 
ទី១ ព្រះនាម លីវ នី ព្រះចៅអធិការ វត្តសិរីតាសេក នៅស្រុកខេត្តខាងលើ ទី ២ ព្រះ
នាមថាច់ ធឿនជាព្រះពហុស្សូតវត្តសិរីតាសេក។តាមប្រភពព័ត៌មាន ពីកម្ពុជាក្រោម
បានអោយដឹងថា៖នៅថ្ងៃអាទិត្យព្រឹកមិញនេះ មានកងកម្លាំងប៉ូលិសមានសមត្ថកិច្ច
យួនប្រដាប់ដោយអាវុធប្រមាណ ២០នាក់ជិះឡានចំនួន៣គ្រឿង និងម៉ូតូចំនួន ១០ 
គ្រឿង បានចូលទៅក្នុងវត្តមុនីសាគរដើមអម្ពិល ស្រុកជ្រោយញរ ខេត្តឃ្លាំង កម្ពុជា
ក្រោម ជួបប្រជុំគ្នានិយាយអំពីផែនការចាប់ព្រះសង្ឃពីរព្រះអង្គខាងលើផ្សឹកចូលរួម
ក្នុងកិច្ចប្រជុំនោះរួមមាន៖ សមត្ថកិច្ច និងអាជ្ញាធរយួនថ្នាក់មូលដ្ឋានប្រមាណជាង
២០នាក់ និងមន្រ្ដីសង្ឃខ្មែឆ្កែយួនមួយចំនួនដូចជា៖ព្រះតេជព្រះគុណ យឿង ញើង 
ប្រធានសមាគមព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង,ថាច់ ហ៊ូន,ថាច់ ហ្វាយ, ថាច់ភេទ 
និងព្រះតេជព្រះគុណ ថាច់ ភោ។

រដ្ឋាភិបាលយួន គេបានចោទលោកចំនួន៣ចំនុច រួមមាន៖
១-បានលួចទំនាក់ទំនងជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម។
២-ធ្លាប់បានចូលរួម ធ្វើបាតុកម្មនៅសាលាបាលីខេត្តឃ្លាំង កាលពីថ្ងៃទី ៨ កុម្ភះ 
ឆ្នាំ ២០០៧។
៣-បានលួចស្ដាប់ព័ត៌មានក្រៅប្រទេស​.។

0 comments:

Post a Comment