Showing posts with label ទស្សនៈ. Show all posts
Showing posts with label ទស្សនៈ. Show all posts

Monday, July 30, 2012

អ្នកប្រាជ្ញ ជនជាតិ អាឡឹម៉ង់ លោក Leibniz Gottfried Wilhem


លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម (Leibniz Gottfried Wilhelm, 1646-1716)
លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម (Leibniz Gottfried Wilhelm, 1646-1716)
លៃបឺនីស ហ្គូតហ្វ្រីត​វិលហែម ជា​អ្នក​គណិតសាស្ត្រ និង​ទស្សនវិទូ​ដ៏​មហិមា ។ លោក​ជា​ជនជាតិ​អាល្លឺម៉ង់ កើត​ចេញ​ពី​ត្រកូល​បញ្ញវន្ត​អ្នក​ក្រ ។ តាំង​ពី​នៅ​តូច​ម្ល៉េះ លៃបឺនីស
បាន​ទទួល​ការ​បំប៉ន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក
ចំពោះ​ទេពកោសល្យ​ធម្មជាតិ​របស់​ខ្លួន ។ ម្ដាយ​របស់​លៃបឺនីស
ជា​ស្ត្រី​មួយ​រូប​ដ៏​ឈ្លាសវៃ ចេះ​ច្រើន​ភាសា ។
នោះ​ជា​ចំណែក​មួយ​ដែល​ជះ​ឥន្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ទេពកោសល្យ
និង​ចរិយា​សម្បត្តិ​របស់​អ្នកប្រាជ្ញ​យើង​ដែរ ។


តាំង​ពី​វ័យ​១២​ឆ្នាំ​មក​ម្ល៉េះ លៃបឺនីស​បាន​រៀន​ដោយ​ខ្លួនឯង ហើយ​យល់​យ៉ាង​ជ្រៅជ្រះ​បណ្ដា​វណ្ណកម្ម​បុរាណ ។ 
ពេល​នោះ​លៃបឺនីស​ក៏​ចាប់​ផ្ដើម​នឹង​ប៉ុនប៉ង​ប្រាថ្នា​រុក​រក​នូវ​អាថ៌​
កំបាំង​ទាំងឡាយ​ក្នុង​ធម្មជាតិ ។ អាយុ​បាន​១៤​ឆ្នាំ កុមារ​លៃបឺនីស​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ឡិបសិច ។
ក្នុង​ពេល​សិក្សា​នេះ លៃបឺនីស​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បញ្ញា​ដ៏​ឆ្នើម
ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ​បង្កើត​នូវ​ស្នាដៃ​គណិតសាស្ត្រ​នានា ។

ពលិកម្ម​ដ៏​សំខាន់​បំផុត​របស់​លៃបឺនីស​គឺ​ស្ថិត​ក្នុង​វិស័យ​ផលគុណ និង​ផលចែក ។ លៃបឺនីស និង​ ញូវតុន ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​បង្កើត​នូវ​ក្បួន​និពន្ធ​ផលគុណ ។ ទន្ទឹម​នោះ លោក​ជា​ទស្សនវិទូ​មួយ​ដ៏​ល្បីល្បាញ ។

ដំណើរ​ផ្សងព្រេង​ក្នុង​បណ្ដា​… ទូ​សៀវភៅ

ថ្ងៃ​មួយ លោក​ហ្វ្រីឌ្រីត លៃបឺនីស ដែល​ជា​ឪពុក​បាន​ប្រទះ​ឃើញ​កូន​ប្រុស​របស់​លោក​ដែល​ទើប​មាន​អាយុ​១០​ឆ្នាំ លួច​ចូល​ក្នុង​បណ្ណាល័យ​នៅ​ពេល​ដែល​លោក​មិន​នៅ ។ លោក​រឹត​តែ​ស្រឡាំង​កាំង​ខ្លាំង​ថែម​ទៀត ពេល​ដែល​ឃើញ​សៀវភៅ​ដែល​កូន​លោក​អាន «មិន​មែន​រឿង​ព្រេង​អ៊ីតាលី» ឬ «មួយ​ពាន់​មួយ​យប់» ឡើយ តែ​បែរ​ជា​សៀវភៅ​វណ្ណកម្ម​របស់​ប្លាតុង អារីស្តូត និង​ស៊ីសេរ៉ូន ទៅ​វិញ ។

«ព្រះ​អើយ ! ធ្វើ​ម្ដេច​កូន​ឯង​យល់​បាន​នូវ​បញ្ហា​ដ៏​ខ្លាំង​កំពូល​ដែល​និយាយ​នៅ​ក្នុង​សៀវភៅ​ទាំង​នោះ ?» ។
កុមារ​ហាក់​ភ្ញាក់​ខ្លួន​ពី​ដំណេក ក៏​ងើប​មុខ​ឡើង «ខ្លាំង ​ពូកែ​ឬ ? ទេ​មិន​មែន​ទេ​ពុក ផ្ទុយ​មក​វិញ​… កូន​នឹក​ថា កូន​កំពុង​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​ព្រៃ​ដែល​ពេញ​ទៅ​ដោយ​បុប្ផា​ក្រអូប
និង​វាល​ស្មៅ​ស្អាត​ចម្លែក​…» ។

ឪពុក​កុមារ​កាន់​តែ​ភាន់ភាំង ។ លោក​បាន​រៀបរាប់​រឿង​នោះ​ប្រាប់​ភរិយា «ម៉ែ​វា​អ្ហ៎ា ! កូន​យើង​នឹង​ធ្វើ​បាន​នូវ​រឿង​ដ៏​អស្ចារ្យ​មិន​ខាន​ឡើយ» ។

Sunday, June 17, 2012

សត្វពីរក្បាលដណ្តើមសាច់មួយដុំ

        ខាងកើតខាងលិចល្បិចវាដូចគ្នា     ខ្មែរពូជអ្នកជាចូរចាំកុំភ្លេច
        ដូនតាបានផ្តាំនយោបាយឆ្ពោះលិច យួនសៀមប្រើកិច្ចល្បិចលេបដីខ្មែរ។

Wednesday, April 11, 2012

In celebration of WISDOM -សុភាសិត ៥ (Proverbs 5)

1.    មួយ ប្រពន្ទគេគម្រាម បាញ់មួយគ្រួសារ ឥឡូវរត់ចោលស្រុក បាត់!
2.    មួយ ផឹតប្ដីខ្លួន ប្ដីខឹង ប្ដឹង​ ហ៊ុន សែន 
ប្រភព៖ ហ្វេសប៊ុក Madona Yokohama
ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្ដី 
 
កូន​អើយ ​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់​ឪពុក, ហើយ​ចាប់​អារម្មណ៍​នឹង​តម្រិះ​របស់​ឪពុក​ដែរ, ដើម្បី​អោយ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។  ធម្មតា ​ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ, ហើយ​មាត់​រអិល​ដូច​ប្រេង, តែ​តាម​ពិត ​ស្ត្រី​នោះ​ ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ ដែល​មាន​ជាតិ​ល្វីង, ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។  ស្ត្រី​ប្រភេទ​នេះ​ បណ្ដាល​អោយ​អ្នក​ត្រូវ​ស្លាប់, ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។  ផ្លូវ​របស់​ស្ត្រី​នេះ ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ, តែ​នាំ​អោយ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។ 
 
ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក។  កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។  ចូរ​ដើរ​វាង​អោយ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ។  កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​អោយ​សោះ, ក្រែងលោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់ងាយ​កេរ្តិ៍​ឈ្មោះ​កូន, ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា បំផ្លាញ​ជីវិត​កូន។  ក្រែងលោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន, ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។  នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត, ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។  
 
ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន, ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀនប្រដៅ​ដូច្នេះ?  ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សំដី​គ្រូ, ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះខ្ញុំ​វិះតែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជាជន។»
 
ប្រពន្ធ​របស់​កូន​ ប្រៀប​បាន​នឹង​ប្រភព​ទឹក​ ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់។  
 
ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ។  កុំ​បណ្ដោយ​អោយ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។   
 
ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ, កុំ​ចែក​អោយ​អ្នក​ដទៃ។  
 
ចូរ​ផ្ដល់​សុភមង្គល​អោយ​ភរិយា​របស់​កូន។  
 
ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។  ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​អោយ​ស្រឡាញ់, សំរស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។  
 
ចូរ​ត្រេកត្រអាល​នឹង​សម្ផស្ស​របស់​នាង។  ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។ 
 
កូន​អើយ, ​ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ?  ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?  
  
អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះអម្ចាស់​ជ្រាប​ទាំង​អស់។  ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។   
 
កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន, ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​អោយ​ខ្លួន​គេ​រើ​ពុំ​រួច។  គេ​នឹង​ត្រូវ​ស្លាប់ ​ព្រោះ​ខ្វះ​ការ​អប់រំ។  គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។
 

Monday, March 19, 2012

ទស្សនសហស្សសម័យ



កុំព្យាយាមអោយអ្នកដទៃធ្វើតាមតម្រូវចិត្តរបស់យើង ព្រោះយើងខ្លួនឯង ក៏មិនអាចដើម្បីធ្វើអោយដូច
ចិត្តអ្នកដទៃដែរ។
                                ដោយៈ ខ្ទម កវី

Wednesday, February 1, 2012

អាមេរិក អត់ពូជ..!!


ខាងក្រោមជាអត្ថបទ «អាមេរិក អត់ពូជ..!!» ដែលបានចុះផ្សាយនៅលើទំព័រប្លក់
ស្រុកខ្មែរនិងមានការបញ្ចេញមតិពីក្រុម Bloger ខ្មែរទាក់ទិនរឿងនេះ៖

 



ហេហេ… អត់ពូជ នៅទីនេះ គឺចង់​សំដៅ​ទៅលើ​ការ​គ្មាន​ពូជសាសន៍​ពីកំណើត ឬពូជអាមេរិក​គ្មានទេ ដែល​ក្នុង​នោះ​ មានទាំងអក្សរ និង​​ភាសា​ផងដែរ…

ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពេល​រៀន​ថ្នាក់​ប្រឡង​ឌីប្លូម​ លោក​សាស្រ្តាចារ្យ​​របស់​ខ្ញុំ​ ដែល​បង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​​​ បាន​ជជែក​លេង​ជា​មួយ​កូនសិស្ស​​ក្នុង​ម៉ោង​​បង្រៀន​ថា៖ អាមេរិក​អត់ពូជទេ..!! ហើយអក្សរ និង​ភាសា​ ក៍​អាមេរិក​អត់មាន​ដែរ..!!… ពេលនោះ ​កូន​សិស្ស​ទាំងអស់​ ទាំងគេទាំងខ្ញុំ​នាំគ្នា​សើច​គឹល​ឡើង…។

នៅ​​​ក្នុង​អំឡុង​ពេល​ដែល​លោក​សាស្រ្តាចារ្យ​​ភូមិវិទ្យា​ បង្រៀន​ពួក​ខ្ញុំ​នោះ គឺ​ជា​​សម័យ​​កាលសង្រ្គាម​ត្រជាក់ ​កំពុង​តែ​​​ស្ថិត​ក្នុង​ដំណាក់​កាល​ ​កក​ខ្លាំង​មែន​ទែន..!! ហើយ​មេរៀន​​ក្នុង​សៀវភៅ​សិក្សា បានបង្រៀន​សិស្សអោយ​ចាត់ទុក​សហរដ្ឋអាមេរិក​ គឺ​ជា​ប្រទេស​ចក្រពត្តិ​ដ៏​គ្រោះ​ថ្នាក់… ឬជា​ប្រទេស​​ដែល​គួរ​អោយ​ស្អប់ដល់​ឆ្អឹង..!!… រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​នឹក​អស់​សំណើច​នៅ​​ឡើយ​​ ទៅ​នឹង​ប្រសាសន៍​របស់​លោក​សាស្រ្តាចារ្យ​​​ខ្ញុំ​​ដែល​ដៀល​អាមេរិក​ថា៖ អត់ពូជ..!!.. 

declaration_independence
ពិធីប្រកាសឯករាជ្យ...

ដោយ​ពិតទៅ លោកសាស្រ្តាចារ្យ​ខ្ញុំ គាត់មាន​ប្រសាសន៍​ត្រូវតើ… ព្រោះថា​ ទ្វីបអាមេរិក​ត្រូវ​បាន​រកឃើញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ១៤៩២ ដោយអ្នករុករកសញ្ជាតិជេណូសេ (Genoese) គឺ​លោក​ គ្រឹស្តូបហ្វើ កូឡុំបីស (Christopher Columbus 1451-1506) ។  ហើយ​ក្រោយមក​ជិត​បីរយឆ្នាំ គឺក្នុង​ឆ្នាំ១៧៧៦ ទើប​ប្រទេស​អាមេរិក​ ប្រកាស​ជា​រដ្ឋ​ឯករាជ្យមួយ​ឡើង ដែល​រដ្ឋ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិសាសន៍​ចំរុះ​រួមមាន ពួក​អំបូរជន​ដែល​រស់​នៅ​លើ​ទឹក​ដឺ​អាមេរិក​ស្រាប់, ពួក​ជន​អន្តោប្រវេសន៍​​ដែល​ធ្វើ​ដំណើរ​ពី​ទ្វីប​អឺរ៉ុប​ទៅ និង​ពួក​ទាសករ​ជនជាតិ​ស្បែក​ខ្មៅ​ ដែលពួក​​​ជនជាតិ​ស្បែកស​ ចាប់​​ពី​ទ្វីប​អាហ្វ្រិក​​យក​ទៅ​លក់ដូរ​នៅ​ទីនោះ។ ឯចំណែក​​អក្សរ និង​ភាសា​វិញ គឺត្រូវ​បាន​​កំណត់​យក​​អក្សរ និង​ភាសា​​របស់​ជនជាតិ​អង់គ្លេស ​សំរាប់​ប្រើប្រាស់​​​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​អាមេរិក​ទាំងមូល​តែ​ម្តង…។ ​​ ជាបន្តបន្ទាប់ បណ្តា​រដ្ឋ​ទាំងឡាយ​នៅ​លើ​ទ្វីប​អាមេរិក​ បាន​ប្រមូល​ផ្តុំ​ និង​បង្កើត​បាន​ជា​សហរដ្ឋ​អាមេរិក​មួយ​ឡើយ ដែល​បច្ចុប្បន្ន​មាន​រហូត​ដល់​ទៅ ៥២រដ្ឋ…។

គិតចុះគិតឡើង ហេតុអី​បាន​ជា​រដ្ឋ​ដែល​បង្កើត​ឡើង​ដោយ​ជាតិ​សាសន៍​ចំរុះ អត់​មាន​ពូជ​អំបូរ​​តែមួយ តែអាចសាមគ្គីគ្នា​​​ងើប​ឈរ​ឡើង​ជា​រដ្ឋ​រឹងមាំ និង​ជឿនលឿន​ទៅ​កើត? ហើយចុះ​ប្រទេសខ្មែរ​យើង​ ដែល​មាន​​ពូជ​អំបូរ​ខ្មែរ​​ពិតប្រាកដ រួមទាំង​មាន​អក្សរ ភាសា​របស់​ខ្លួន​ទៀត ហេតុម៉េច​បាន​ជា​មិន​អាច​រួម​សាមគ្គី​គ្នា​ងើបឈរ​ឡើង​​ជា​ប្រទេស​រឹង​មាំ និង​ជឿនលឿន​ឆាប់​រហ័ស​​ទៅកើត?

ខ្ញុំ​សុខចិត្ត​អោយ​គេ​ដៀលថា ប្រទេស​អត់ពូជ​ចុះ អោយ​តែ​ជនជាតិ​ប្រទេស​ដែល​ខ្ញុំ​រស់​​នៅ អាចសាមគ្គីគ្នា​​​ងើប​ឈរ​ឡើង​ជា​រដ្ឋ​រឹងមាំ និង​ជឿនលឿន​​ដូច​ប្រទេស​អាមេរិក​អីចឹង… តើ​អ្នក​ដទៃ​យល់​ដូច​ខ្ញុំ​ដែរ​អត់​ណ៎..??..!!..
ស្រុកស្រែ​​

Friday, January 20, 2012

នយោបាយ ឬ នយោបោក ?




20-01-2012
ដោយៈ ខេមរៈ បូព៌ា

នយោបាយ សីហនុ នយោបាយចោលម្សៀត
នយោបាយត្រីងៀត នយោបាយ រណឫទ្ធិ៍
នយោបាយទុច្ចរិត នយោបាយ ហ៊ុន សែន
នយោបាយបត់បែន នយោបាយ សមរង្ស៊ី
នយោបាយប្រពន្ធពីរនយោបាយ កឹមសុខា
នយោបាយចាយដុល្លារគឺ សួន សេរីរដ្ឋា។

នយោបាយបែបនេះ នយោបាយផ្តេសផ្តាស់ 
នយោបាយចាក់ស្រេះ នយោបាយមិនខ្មេះ 
នយោបាយបែកបាក់ទ្រូងខ្មែរផ្សាប្រេះ 
នយោបាយចចេស គឺមានតែអញ ៕