ខាងក្រោមជាអត្ថបទ «អាមេរិក អត់ពូជ..!!» ដែលបានចុះផ្សាយនៅលើទំព័រប្លក់
ស្រុកខ្មែរនិងមានការបញ្ចេញមតិពីក្រុម Bloger ខ្មែរទាក់ទិនរឿងនេះ៖
ស្រុកខ្មែរនិងមានការបញ្ចេញមតិពីក្រុម Bloger ខ្មែរទាក់ទិនរឿងនេះ៖
ហេហេ… អត់ពូជ នៅទីនេះ គឺចង់សំដៅទៅលើការគ្មានពូជសាសន៍ពីកំណើត ឬពូជអាមេរិកគ្មានទេ ដែលក្នុងនោះ មានទាំងអក្សរ និងភាសាផងដែរ…
ខ្ញុំនៅចាំបានថា កាលពេលរៀនថ្នាក់ប្រឡងឌីប្លូម លោកសាស្រ្តាចារ្យរបស់ខ្ញុំ ដែលបង្រៀនមុខវិជ្ជាភូមិវិទ្យា បានជជែកលេងជាមួយកូនសិស្សក្នុងម៉ោងបង្រៀនថា៖ អាមេរិកអត់ពូជទេ..!! ហើយអក្សរ និងភាសា ក៍អាមេរិកអត់មានដែរ..!!… ពេលនោះ កូនសិស្សទាំងអស់ ទាំងគេទាំងខ្ញុំនាំគ្នាសើចគឹលឡើង…។
នៅក្នុងអំឡុងពេលដែលលោកសាស្រ្តាចារ្យភូមិវិទ្យា បង្រៀនពួកខ្ញុំនោះ គឺជាសម័យកាលសង្រ្គាមត្រជាក់ កំពុងតែស្ថិតក្នុងដំណាក់កាល កកខ្លាំងមែនទែន..!! ហើយមេរៀនក្នុងសៀវភៅសិក្សា បានបង្រៀនសិស្សអោយចាត់ទុកសហរដ្ឋអាមេរិក គឺជាប្រទេសចក្រពត្តិដ៏គ្រោះថ្នាក់… ឬជាប្រទេសដែលគួរអោយស្អប់ដល់ឆ្អឹង..!!… រហូតមកដល់ពេលនេះ ខ្ញុំនៅតែនឹកអស់សំណើចនៅឡើយ ទៅនឹងប្រសាសន៍របស់លោកសាស្រ្តាចារ្យខ្ញុំដែលដៀលអាមេរិកថា៖ អត់ពូជ..!!..
ដោយពិតទៅ លោកសាស្រ្តាចារ្យខ្ញុំ គាត់មានប្រសាសន៍ត្រូវតើ… ព្រោះថា ទ្វីបអាមេរិកត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៤៩២ ដោយអ្នករុករកសញ្ជាតិជេណូសេ (Genoese) គឺលោក គ្រឹស្តូបហ្វើ កូឡុំបីស (Christopher Columbus 1451-1506) ។ ហើយក្រោយមកជិតបីរយឆ្នាំ គឺក្នុងឆ្នាំ១៧៧៦ ទើបប្រទេសអាមេរិក ប្រកាសជារដ្ឋឯករាជ្យមួយឡើង ដែលរដ្ឋនេះត្រូវបានបង្កើតឡើងដោយជាតិសាសន៍ចំរុះរួមមាន ពួកអំបូរជនដែលរស់នៅលើទឹកដឺអាមេរិកស្រាប់, ពួកជនអន្តោប្រវេសន៍ដែលធ្វើដំណើរពីទ្វីបអឺរ៉ុបទៅ និងពួកទាសករជនជាតិស្បែកខ្មៅ ដែលពួកជនជាតិស្បែកស ចាប់ពីទ្វីបអាហ្វ្រិកយកទៅលក់ដូរនៅទីនោះ។ ឯចំណែកអក្សរ និងភាសាវិញ គឺត្រូវបានកំណត់យកអក្សរ និងភាសារបស់ជនជាតិអង់គ្លេស សំរាប់ប្រើប្រាស់ជាផ្លូវការក្នុងប្រទេសអាមេរិកទាំងមូលតែម្តង…។ ជាបន្តបន្ទាប់ បណ្តារដ្ឋទាំងឡាយនៅលើទ្វីបអាមេរិក បានប្រមូលផ្តុំ និងបង្កើតបានជាសហរដ្ឋអាមេរិកមួយឡើយ ដែលបច្ចុប្បន្នមានរហូតដល់ទៅ ៥២រដ្ឋ…។
គិតចុះគិតឡើង ហេតុអីបានជារដ្ឋដែលបង្កើតឡើងដោយជាតិសាសន៍ចំរុះ អត់មានពូជអំបូរតែមួយ តែអាចសាមគ្គីគ្នាងើបឈរឡើងជារដ្ឋរឹងមាំ និងជឿនលឿនទៅកើត? ហើយចុះប្រទេសខ្មែរយើង ដែលមានពូជអំបូរខ្មែរពិតប្រាកដ រួមទាំងមានអក្សរ ភាសារបស់ខ្លួនទៀត ហេតុម៉េចបានជាមិនអាចរួមសាមគ្គីគ្នាងើបឈរឡើងជាប្រទេសរឹងមាំ និងជឿនលឿនឆាប់រហ័សទៅកើត?
ខ្ញុំសុខចិត្តអោយគេដៀលថា ប្រទេសអត់ពូជចុះ អោយតែជនជាតិប្រទេសដែលខ្ញុំរស់នៅ អាចសាមគ្គីគ្នាងើបឈរឡើងជារដ្ឋរឹងមាំ និងជឿនលឿនដូចប្រទេសអាមេរិកអីចឹង… តើអ្នកដទៃយល់ដូចខ្ញុំដែរអត់ណ៎..??..!!..
ស្រុកស្រែ
0 comments:
Post a Comment