អង្គារ 07 សីហា 2012
សារព័ត៌មានសេរី
សារព័ត៌មានសេរី
ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីខ្មែរនៅថ្ងៃនេះ បានចេញនូវសេចក្តីជូនដំណឹងមួយភ្លាមៗ ដោយធ្វើការបដិសេធចោលទាំងស្រុងចំពោះលិខិតដែលក្លែងហត្ថលេខារបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការចូលបំភ្លឺរបស់លោកស្តីពីបញ្ហាព្រំដែនខ្មែរ-យួននាថ្ងៃទី០៩ សីហា ខាងមុខ។ ហើយបានហៅទង្វើនេះថា ជាអំពើដ៏ថោកទាប។
លិខិតក្លែងបន្លំហត្ថលេខារបស់នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ដែលត្រូវផ្សព្វផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការចូលបំភ្លឺរបស់លោកនាថ្ងៃទី០៩ សីហា ខាងមុខនោះបានសរសេរថា លោកនាយករដ្ឋមន្រ្តីនឹងមិនបើកឲ្យសួរដេញដោលជាចំហរស្តីពីបញ្ហាព្រំដែនខ្មែរជាមួយយួនទេ ដោយគ្រាន់តែមកអានរបាយការណ៍តែប៉ុណ្ណោះ ព្រោះនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលការណែនាំពីនាយករដ្ឋមន្រ្តីយួនជាមិត្ត។
ចំពោះខ្លឹមសារ នៃលិខិតក្លែងបន្លំនេះ ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា វាគឺជា «អំពើដ៏ថោកទាបរកអ្វីប្រៀបផ្ទឹមមិនបានរបស់ជននយោបាយមួយចំនួន ដែលហ៊ានលេងល្បែងតែខ្លាចចាញ់… អំពើបែបនេះគ្មានផលវិបាកអ្វីដែលនឹងធ្លាក់លើរាជរដ្ឋាភិបាលឡើយ តែវាបានធ្វើឲ្យមនុស្សដែលថោកទាបមួយកម្រិតហើយ កាន់តែស្មោគគ្រោករកលេខដាក់គ្មាន»។
សូមបញ្ជាក់ថា នេះគឺជាលិខិតក្លែងបន្លំទីពីរហើយ បន្ទាប់កាលពីថ្ងៃម្សិលមិញ មានការផ្សព្វផ្សាយនូវលិខិតអកុសលស្តីពីមរណៈភាពរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ៕




0 comments:
Post a Comment