Friday, July 20, 2012

តុលាការ​កោះ​ហៅ​កម្មកា​រិនី​រង​គ្រោះ​៣នាក់ មក​បំភ្លឺ​លើ​ករណី​លោក​ឈូក បណ្ឌិត​បាញ់​ឲ្យ​របួស


20 JULY 2012
 ប៊ុត រស្មីគង្គា

ស្វាយរៀងៈសាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០​ខែ​កក្កដា​នេះ បាន​កោះ​ហៅ កម្មករិនី​រង​គ្រោះ​បី​នាក់ មក​បំភ្លឺ​និង​បាន​សាក​សួរ​ជុំវិញ​ករណី ដែល​លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​បាញ់​ឲ្យ​រង​របួស កាល​ពី​ពេល​កន្លង​ទៅ​នេះ។

យោង​តាម​លោក​នុត បូពិន្ទ​ណារ័ត្ន មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ការ​សាក​សួរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក បិច ឈឿត ជា​ចៅ​ក្រម​ស៊ើប​សួរ​និង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ដោយ​ផ្ទាល់។ ចំណែក​កម្មកា​រិនី​ទាំង​បី​ដែល​បាន​ចូល​បំភ្លឺ​កាល​ពី​ព្រឹក​មិញ​មាន​ឈ្មោះ នុត សាខន, ប៊ុត ចិន្តា និង​កែវ នាង និង​អម​ដោយ​មេធាវី​ការពារ​ក្តី​ម្នាក់​ដែល​មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC)។

0 comments:

Post a Comment