Showing posts with label ព័ត៌មាន. Show all posts
Showing posts with label ព័ត៌មាន. Show all posts

Wednesday, August 15, 2012

កម្មករ​រោង​ចក្រM & V ជាង​​៥០​​នាក់​​ដួល​សន្លប់​ទាំង​ព្រឹក​

ពុធ 15 សីហា 2012 
សារព័ត៌មានសេរី
ក្រុម​មន្ត្រី​សហជីព​​បាន​​ថ្លែង​​ឲ្យ​ដឹង​ថា កម្មករ​​នៃ​​រោង​​ចក្​រ ​M&V ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​​ត្រពាំង​ចឹក្សា ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​បាន​​ដួល​សន្លប់​​កាល​ពី​វេលា​​ម៉ោង ៩ ​និង ​៣០​នាទី​ព្រឹក​​ថ្ងៃ​​ទី​១៥​សីហា​​នេះ ។

ភ្លាម​ៗ​​ជន​រង​គ្រោះ​ទាំង​​នោះ​​ត្រូវ​​បាន​​ដឹក​​​ជញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ដើម្បី​ទទួល​​ការ​សង្គ្រោះ​​បន្ទាន់​ ។​បើទោះ​​បី​​ក្រុម​សហជីព​​បាន​​អះអាង​​ជំហ៊ាន​​ដំបូង​​ថា ពួក​គេ​​ទាំង​​នោះ សន្លប់​​ដោយ​​សារ​​ការ​ធ្វើការ​លើស​ម៉ោង​​ក្ដី , ប៉ុន្តែ​​រហូត​​មក​​ដល់​ពេល​នេះ ពុំទាន់​មាន​​សេច​ក្ដីរាយ​ការណ៏​ផ្លូវ​​ការ​ណា​មួយ​​ថា ​ពួក​គេ​សន្លប់​​ដោយ​​មូល​ហេតុ​អ្វី ​ឲ្យ​​ប្រាកដ​ឡើយ ៕

សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​តុលាការ​កោះហៅ​ទាក់​ទង​នឹង​ការបង្រ្កាប​នៅ​ក្រចេះ

15 សីហា 2012​/VOA
បដារូប​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត

វ៉ាស៊ីនតោន៖ លោក ​ចាន់ សាវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅថ្ងៃសុក្រ​ទី២៤ ខែ​សីហា​ពីបទ​ចោទ​ថា​បាន​ជួយ​ដល់​ ក្រុម​អបគមន៍​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ខែមេសា​ដែល​រដ្ឋាភិបាល​បាន​ចាត់វិធាន​ការ​ក្តៅ​នោះ។ 

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖
«ខ្ញុំ​នឹង​ទៅ​ចូលរួម​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ប្រព្រឹត្ត​នូវ​អំពើ​អ្វី​ផង។​ រឿង​នេះ​ជា​កិច្ចការងារ​សង្គម​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្វើកិច្ចការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​រឿង​ចាំបាច់​ត្រូវតែ​ទៅបង្ហាញ​ខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ជាមួយ​នឹង​តុលាការ»។ 

លោក​ចាន់ សាវ៉េត​បាន​អះអាង​បន្ថែម​ថា​លោក​មិន​បាន​ដឹង​ពីបទចោទ​ដែល​ព្រះរាជអាជ្ញា​តុលាការ​ក្រុងភ្នំពេញ​បានចោទប្រកាន់​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ទទួល​ការកោះហៅ​មក​សាកសួរ​ពី​ព្រះរាជអាជ្ញា​ដែរ។ 
«រឿង​បទចោទ​ប្រកាន់​ខ្ញុំ​អត់​បាន​ដឹង​ថា​គេចោទ​ពី​បទអី​ពិតប្រាកដ​ទេ​ គ្រាន់តែ​ប្រពន្ធខ្ញុំ​គាត់បាន​ប្រាប់​ខ្ញុំ​ថា​ពី​បទផ្តល់​មធ្យោបាយ​ឲ្យចារី​ទាក់ទង​រឿង​ករណី​ខេត្ត​ក្រចេះ​អញ្ចឹង​ទៅ​ ហើយ​ខ្ញុំ​ក៏​វាអត់ទាន់​ដឹង​ច្បាស់​ថា​តើ​ដីការ​ហ្នឹង​យ៉ាង​ម៉េច​អី​ដែរ​បាទ»។

បើតាម​ដីការ​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​ ឆែ វីរៈ​កាលពីថ្ងៃ​៩ ​ខែសីហា​ បាន​បញ្ជាក់​ថា​លោក ចាន់ សាវ៉េត​អាយុ ​៤៤ឆ្នាំ​ជាមន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ត្រូវ​ចូល​ខ្លួន​មក​តុលាការ​នៅម៉ោង​៨:៣០​នាទី​ព្រឹក​ដើម្បី​សួរ​ចម្លើយ​ពីបទ​ទាក់ទង​នឹង​ការផ្តល់​ជំនួយ​ដល់​ចារី​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែឧសភា​ឆ្នាំ​ ២០១២​តាមបញ្ញត្តិ​មាត្រា៥៤៤​នៃ​ក្រម​ព្រហ្មទណ្ឌ។ ច្បាប់​នេះ​អាច​ដាក់​ទោសទណ្ឌ​ក្នុង​ពន្ធនាគារ​ពី១ឆ្នាំ​ដល់​៣ឆ្នាំ​ ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស​មែន។

Monday, August 13, 2012

ពលរដ្ឋ​ខេត្ត​កំពត​និង​ខេត្ត​តាកែវ​ជួប​គ្រោះ​រាំង​ស្ងួត


2012-08-13
ប្រជាកសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ កំពុង​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ឆ្នាំ​ក្រោយ។ ក្តី​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ពួកគាត់​មិន​មាន​ទឹក​ធ្វើស្រែ​នៅ​រដូវវស្សា​ឆ្នាំ​២០១២ នេះ។
កសិករ​​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ បាច​ស្រូវ​ពង្រោះ។ រូបថត​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១២។
ទោះ​បី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដូវ​វស្សា​ឆ្នាំ​នេះ​ប្រជាកសិករ​បាន​បង្កបង្កើន​ផល​សម្រេច​បាន​ប្រមាណ ៧០​ភាគរយ​រួច​ក្តី ក៏​ប៉ុន្តែ​សម្រាប់​ប្រជាកសិករ​មួយ​ចំនួន​រស់​នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ពួកគាត់​បាន​ត្អូញត្អែរ​ថា មិន​ទាន់​បាន​បង្កបង្កើន ឬ​ដក​ស្ទូង​ស្រូវ​រដូវ​វស្សា​នោះ​ទេ ព្រោះ​គ្មាន​ទឹក​ភ្លៀង។
ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជុំ សុបិន ជា​កសិករ​រស់​នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្ត​កំពត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា គ្រួសារ​គាត់​កំពុង​ព្រួយបារម្ភ​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​គ្រួសារ​ឆ្នាំ​ក្រោយ ព្រោះ​ថា មក​ដល់​ខែ​សីហា ទៅ​ហើយ​មិនទាន់​បាន​ស្ទូង​ដក​បាន​មួយ​អំពក​ណា​ទេ។
កសិករ​រូប​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​កសិករ​ក្នុង​មូលដ្ឋាន​មិន​ទាន់​បាន​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា​ឆ្នាំនេះ ដោយសារ​ដី​ធ្វើ​កសិកម្ម​ស្ងួត​ហួតហែង​គ្មាន​ទឹក៖ «ដី​ស្ងួត​ហួតហែង អ្នក​សាប​គោក​មុនៗ​សំណាប​ងាប់​អស់​ហើយ។ សាប​លុប​ដី​ឥឡូវ​ឆួល​អត់​ភ្លៀង​ងាប់​អស់​ហើយ។ ដូច​អត់​សង្ឃឹម​ទេ មេឃ​អត់​អំណោយ​ផល មេឃ​ខ្ពស់​ណាស់»
ស្ត្រី​ជា​កសិករ​មាន​កូន ១១​នាក់ ក្នុង​បន្ទុក​រូប​នេះ សម្ដែង​ភ័យ​ព្រួយ​ថា បើ​គ្រោះ​រាំង​ស្ងួត​បន្ត​អូស​បន្លាយ​យូរ​ថ្ងៃ​ទៀត​នោះ គ្រួសារ​គាត់​ទំនងជា​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ឆ្នាំ​ក្រោយ​មិន​ខាន។
អ្នកស្រី​បន្ត​ថា កង្វល់​ខ្វះ​ស្បៀង ឬ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​នេះ គ្រួសារ​គាត់​មិន​ដឹង​ជា​ទៅ​ពឹង​ស្ថាប័ន​ផ្នែក​ណា​មួយ​ឲ្យ​ជួយ​ដល់​ពលរដ្ឋ​បាន​ទឹក​ធ្វើ​ស្រែ​នោះ​ទេ ព្រោះ​ក្នុង​មូលដ្ឋាន​ឃុំ​នារាយណ៍ ស្រុក​ឈូក មិន​មាន​ប្រភព​ទឹក​ច្រើន​ទេ។
មិន​ខុស​គ្នា​ក្ដី​ព្រួយ​បារម្ភ​របស់​កសិករ​រស់​នៅ​ស្រុក​ឈូក ខេត្ត​កំពត ទេ សម្រាប់​ប្រជា​កសិករ​រស់​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក៏​មាន​កង្វល់​លើ​បញ្ហា​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​គ្រួសារ​ឆ្នាំ​ក្រោយ​នេះ​ដែរ។
អ្នកស្រី សំបូរ ជា​កសិករ​រស់នៅ​ឃុំ​ត្រពាំង​កែស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ អ្នកស្រី​ឲ្យ​ដឹង​ថា សំណាប​ដែល​គ្រួសារ​គាត់ និង​កសិករ​ផ្សេង​ទៀត​បាន​សាបព្រោះ​ក្នុង​ថ្នាល​បាន​ស្វិត​អស់ ព្រោះ​គ្មាន​ទឹក ឬ​ក៏​គ្មាន​ភ្លៀង​ធ្លាក់ ចាប់​ពី​ខែ​កក្កដា រហូត​មក​ដល់​ខែ​សីហា​នេះ។
ស្ត្រី​មេម៉ាយ​រូប​នេះ​ព្រួយបារម្ភ​ថា បញ្ហា​ខ្វះ​ស្បៀង​មិន​អាច​ជៀស​ផុត​ទេ ប្រសិន​គ្រោះ​រាំងស្ងួត ឬ​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត​នោះ៖ «ពិបាក​ដល់​ខែ​នេះ​មេឃ​អត់​ភ្លៀង​យើង​អ្នក​ធ្វើ​ស្រែ ដល់​រាំង​ពេល​រាំង​ក៏​ភ័យ សំណាប​ទើប​សាប​បាន ២​ថ្នាល។ ភ្លៀង​តាំង​ថ្ងៃ​ពេញបូណ៌មី​បាន ១​មេ រួច​ប្រវេប្រវា​សាប​ដល់​ពេល​ឥឡូវ​ហ្នឹង​សាប​ហើយ​ស្ងួត ព្រោះ​ភ្លៀង​អត់​ដែល​ភ្លៀង​ទៀត​ទេ»
ទាក់ទង​ការ​ព្រួយ​បារម្ភ​ខ្វះ​ស្បៀង​នេះ កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ ឬ​ខ្វះ​ស្បៀង​អាហារ​នោះ​ទេ។
ស្រប​ពេលនេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា រដូវ​វស្សា​ឆ្នាំ​២០១២ នេះ កសិករ​ខ្មែរ​បាន​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា បាន​ប្រមាណ ៧០​ភាគរយ​ហើយ​នៅ​ទូទាំង​ប្រទេស។
លោក ហ៊ុន សែន សង្កត់ធ្ងន់​ដូច្នេះ៖ «មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ ហើយ​យើង​មិន​បាន​ដោះស្រាយ​នោះ​ទេ»
ទោះ​យ៉ាង​ណា ប្រជាកសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ពួកគាត់​បាន​ត្អូញត្អែរ​ថា មិន​ទាន់​បាន​បង្កបង្កើន ឬ​ដក​ស្ទូង​ស្រូវ​រដូវវស្សា​នោះ​ទេ ព្រោះ​គ្មាន​ទឹកភ្លៀង។ 
ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៤​លាន​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន  ៨០​ភាគរយ ជា​កសិករ​ប្រកបរបរ​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ។ ការ​ធ្វើ​របរ​កសិកម្ម​របស់​កសិករ​ខ្មែរ​ភាគច្រើន គឺ​ពឹង​ផ្អែក​ទៅលើ​ទឹកភ្លៀង​ពី​ធម្មជាតិ ដោយ​មិន​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ប្រភព​ទឹក​ជួយ​ស្រោចស្រព​ទេ៕

វត្តប្រាសាទគង់ មានអាយុជិត ៨០០ ឆ្នាំ ត្រូវឆេះព្រះវិហារ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

(ខេត្តឃ្លាំង,កម្ពុជាក្រោម) ព្រឹកព្រលឹមថ្ងៃទី ១៣ ខែសីហា នេះ ព្រះវិហារវត្តប្រា

សាទគង់ ជាវត្តព្រះពុទ្ធសាសនាខ្មែរមួយមានអាយុកាលជិត ៨០០ ឆ្នាំ ត្រូវបាន
ឆេះ តែព្រះពុទ្ធបដិមាមានតម្លៃជាច្រើននៅក្នុងព្រះវិហារមិនបានខូចខាតទេ ។
ព្រះវិហារវត្តប្រាសាទគង់ ឆេះកាលពីម៉ោង ៣ យប់ថ្ងៃទី ១៣ ខែសីហា នេះ ។

ព្រះតេជព្រះគុណ ថាច់ សិទ្ធិ ចៅអធិការវត្តប្រាសាទគង់ ឋិតនៅក្នុងឃុំថាមដូង 

(Tham Đôn) ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តឃ្លាំង បានមានថេរដីកាថា ភ្លើង
បានឆេះខ្លាំងនៅវេលាម៉ោង ៣ យប់ ។ព្រះសង្ឃទាំងពីរអង្គដែលសឹងចាំព្រះ
វិហារបានរួចផុតពីគ្រោះអគ្គិភ័យនេះ ព្រោះបានរត់ចេញទាន់ពេល ។

ពុទ្ធបរិស័ទខ្មែរក្រោមនៅជុំវិញវត្តរាប់រយនាក់បាននាំគ្នាចូលវត្តជួយពន្លត់ភ្លើង 
តែមិនមានប្រសិទ្ធិភាព ។ ប្រហែល ៣០ នាទីក្រោយមក ឡានសង្គ្រោះអគ្គិ
ភ័យរបស់នគរបាលវៀតណាមប្រចាំខេត្តឃ្លាំង ដែលនៅជិតហេតុការណ៍នេះ 
បានមកជួយពន្លត់ភ្លើងជាស្ថាពរនៅពេលព្រឹកព្រលឹម ទើបភ្លើងមិនឆេះរាលត
ទៅទៀតបាន ។


ព្រះតេជព្រះគុណ ថាច់ សិទ្ធិ បានប្រាប់ពីមូលហេតុឆេះនេះថា បណ្ដាលមក
ពីភ្លើងទៀនវស្សា ឆេះវាំងននដែលវាំងនៅមុខបល្ល័ង្កព្រះពុទ្ធបដិមា ។ ព្រះអង្គ
បន្តទៀតថា ព្រះពុទ្ធរូបបុរាណ និង មានតម្លៃជាច្រើនអង្គមិនបានខូចខាតទេ 
តែត្រូវបានផ្សែងរុំធ្វើឲ្យខ្មៅ ។ 

នៅថ្ងៃនេះដែរ អាជ្ញាធរវៀតណាមស្រុកបាយឆៅ (huyện Mỹ Xuyên) បានមក

យកកម្ទេចចំហេះទៅធ្វើការស៊ើបអង្កេតលើករណីអគ្គិភ័យនេះដែរ ។

ប្រាសាទគង់ ជាវត្តបុរាណរបស់ខ្មែរក្រោមដែលមានអាយុកាល ៧៨៨ ឆ្នាំ គឺ

បានកសាងឡើងព. ស. ១៧៦៨ គ. ស. ១២២៤ ។ នេះជាវត្តព្រះពុទ្ធសាសនា
ថេរវាទខ្មែរក្រោមមួយក្នុងចំណោមវត្តទាំង ៩១ នៅខេត្តឃ្លាំង ដែលជាកន្លែង
សក្ការបូជារបស់ពលរដ្ឋខ្មែរក្រោម កន្លែងព្រះសង្ឃសិក្សាប្រតិបត្តិតាមពុទ្ធោ
វាទនិងជាមជ្ឈមណ្ឌលអក្សរសាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ។

នេះជាលើកទី ៣ ហើយ ដែលមានវត្តខ្មែរនៅកម្ពុជាក្រោមត្រូវបានឆេះក្នុង

រដូវព្រះវស្សា ។ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ នេះដែរ ព្រះវិហារវត្ត
ខ្មែរមួយនៅខេត្តព្រែកឫស្សី ( ấp 6, xã Vị Thủy, huyện Vị Thủy, tỉnh Hậu Giang
ត្រូវបានឆេះដោយភ្លើងទៀនដែរ និងកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៧ 
ព្រះវិហារវត្តសេរីតេជោមហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះដោយករណីដូចគ្នា ៕
ព្រះវិហារវត្តសេរីតេជោមហាទុប ត្រូវឆេះកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ។
វត្តខ្មែរក្រោមមួយនៅខេត្តព្រែកឫស្សី (Hau Giang) បានឆេះកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១២ ។

Hun Xen's soporific rant: Not his fault!!!



http://www.youtube.com/watch?v=H5F1j8BKCDM


http://www.youtube.com/watch?v=d-zZM-DlF9Q


http://www.youtube.com/watch?v=kb2VXBkve24

Sunday, August 12, 2012

ខ្មែរក្រោមរត់គេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរយួនក្នុងរឿងជម្លោះដីធ្លី


ដោយ៖ ឃ្លាំង វឌ្ឍនជាតិ UAKKBM Radio
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម នៅប្រទេសថៃ
រឿងរ៉ាវជម្លោះដីធ្លីនៅកម្ពុជាក្រោម បានបញ្តាលឲ្យខ្មែរ ក្រោមរាប់ពាន់នាក់ក្លាយជាជនភៀសខ្លួន ព្រោះតែតវ៉ា រឿងដីធ្លីដែលត្រូវបានរដ្ឋាភិបាលយួន ប្លន់យកទៅចែក ឲ្យជនជាតិយួន កាលពី ឆ្នាំ១៩៧៥ ពលរដ្ឋខ្មែរកម្ពុជា ក្រោមទាំងនោះ បានរត់គេចចេញពីការតាមចាប់ បស់ អាជ្ញាធរយួន ហើយមកសម្ងំលាក់ខ្លួននៅប្រទេសជិត ខាង ដើម្បីសុំសិទ្ធិជ្រោកកោននយោបាយពីឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន។ 

ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើន ដែលបានរត់ភៀសខ្លួនចេញពីស្រុកកំណើត ទៅរស់នៅប្រទេសកម្ពុជា ប្រ ទេសសៀម និង ប្រទេសមួយចំនួនទៀតនោះ គឺគេចចេញពីការប៉ិនប៉ងតាមចាប់ខ្លួន របស់អាជ្ញាធរយួន ដោយបានចោទប្រកាន់ពួកគាត់ថា បានបះបោរធ្វើបាតុកម្មបញ្តាឲ្យខូចខាតសណ្តាប់ធ្លាប់សង្គម ហើយជន ភៀសខ្លួនខ្មែរក្រោមទាំងនោះបានទៅពឹងពាក់ឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជន ភៀសខ្លួន ឲ្យជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ តែឧត្តមស្នងការទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន របស់ អ.ស.ប មិនបានទទួលពួកគាត់ក្នុងឋានៈជាជនភៀសខ្លួនស្របច្បាប់នោះទេ ព្រោះកាលពីមុនរដ្ឋាភិបាល កម្ពុជា ធ្លាប់បានប្រកាសថាៈ ខ្មែរកម្ពុជាក្រោម ជាខ្មែរដូចគ្នា ដូច្នេះរដ្ឋាភិបាលកម្ពុជាអាចទទួលពួកគាត់ឲ្យ រស់នៅហើយទទួលបានសិទ្ធិ និង ករណីយកិច្ចក្នុងនាមជាពលរដ្ឋខ្មែរដូចបងប្អូនខ្មែរកណ្តាលដែរ តែអ្វីដែល រដ្ឋាភិបាលក្រុងភ្នំពេញបានសន្យានោះ ពួកគេមិនបានអនុវត្តន៍ឡើយ ។

ដូច្នេះជាការរាំងស្ទះក្នុងការសម្រេចចិត្តរបស់ អ.ស.ប ទទួលបន្ទុកផ្នែកខាងជនភៀសខ្លួន។ ក្នុងចំណោម ជនភៀសខ្លួនខ្មែរក្រោមទាំងនោះ គឺមានជនភៀសខ្លួនជាច្រើនដែលត្រូវបាន អាជ្ញាធរយួនចាប់ដាក់ពន្ធនា គារជាបន្តបន្ទាប់ផងដែរ គេមិនបានកាត់ទោសតាមប្រព័ន្ធច្បាប់ ដោយសេរី និងយុត្តិធម៌ទេ ដូចជាករណី សកម្មជនដីធ្លី ខ្មែរកម្ពុជាក្រោមម្នាក់ ដែលធ្លាប់បានដឹកនាំបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលយួនពីការរំលោភ យកដីធ្លីត្រូវបានអាជ្ញាធរយួនកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងនោះមានលោក វិញ បា ជាកសិករខ្មែរក្រោម មួយរូបនៅខេត្តឃ្លាំង ដែលហ៊ានចេញមុខដឹកនាំខ្មែរក្រោមធ្វើការតវ៉ាទាមទាររឿងដីធ្លី ដែលកុម្មុយនីស្តយួន រំលោភយកតាំងពី ឆ្នាំ១៩៧៥។ ហើយត្រូវបានជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ចំណែកឯលោក ចៅ ហេនត្រូវបានអាជ្ញាធរយួនចាប់ខ្លួន គឺបន្ទាប់ពីរូបគាត់ និង ប្រពន្ធបានវិលត្រឡប់មកពីប្រទេសសៀមវិញ ក្រោយ ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុង បាងកក បានបដិសេធសិទ្ធិ ជ្រកកោន។ លោក ចៅ ហេន គឺជាសកម្មជនខ្មែរកម្ពុជាក្រោមម្នាក់ដែលបានដឹកនាំពលរដ្ឋខ្មែរក្រោម នៅ ខេត្តមាត់ជ្រូកឲ្យក្រោកឡើងធ្វើការប្រឆាំងតវ៉ាទាមទារឲ្យអាជ្ញាធរយួនប្រគល់ដីធ្លីជាកេរដូនតាមកវិញ ដែល ការនោះបានធ្វើឲ្យអាជ្ញាធរយួនចេញដីកាចាប់ខ្លួនរូបគាត់ ហើយរហូតមកដល់ពេលនេះគេមិនដឹងថា លោកចៅ ហេន ស្លាប់ឬរស់ឡើយ ព្រោះស្ងាត់បាត់ដំណឹងសូន្យឈឹង សូម្បីតែកូនៗ និងសាច់ញាតិរបស់គាត់ ក៏មិនបានដឹងពីវាសនារបស់គាត់ដែរ។ 

បញ្ហាស្រដៀងនេះក៏បានកើតឡើងនៅខេត្តព្រះត្រពាំង មានការរឹប អូសយកដីស្រែចម្ការ ពីប្រជាពលរដ្ឋខ្មែរក្រោមដែលមានម្ចាស់ដីឈ្មោះអ្នកស្រី ត្រឹង ធីចូវ រងការចាប់ខ្លួន តាំងពី ឆ្នាំ២០១០ ជាប់ពន្ធនាគាររហូតមកដល់សព្វថ្ងៃ។ បញ្ហាខ្មែរកម្ពុជាក្រោមពិតជាស្មុកស្មាញណាស់ ព្រោះពុំមានអង្គការសង្គមស៊ីវិលណាមួយមានវត្តមាននៅឯដែនដីកម្ពុជាក្រោមទេ ហេតុនេះហើយបានជា មិនមានក្រុមឯករាជណាមួយចុះធ្វើការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនោះផងដែរ។ 

លោក ថាច់ ស៊ុង ជាជនភៀសខ្លួនខ្មែរក្រោមម្នាក់ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោម ៣០០នាក់ប្លាយនៅ ទីក្រុងបាងកក ប្រទេសសៀម បានថ្លែងប្រាប់ភ្នាក់ងារវិទ្យុសំឡេងសហគមព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភព លោកថា៖ រូបខ្ញុំក៏ដូចជាជនភៀសខ្លួនខ្មែរក្រោមដទៃទៀតអញ្ចឹង! កុំពុងតែព្រួយបារម្ភពីវាសនា អនាគត របស់កូនៗ ដ្បិតពួកគេមិនបានចូលសាលារៀន នេះពិតជាលំបាកណាស់ បើចង់ថយក្រោយក៏ថយមិនបាន តែបើចង់ទៅមុខក៏ទៅមិនបាន ដូច្នេះបណ្តោយខ្លួនផ្សងតាមព្រេងវាសនា ដល់ណាគិតដល់ហ្នឹង! 

បច្ចុប្បន្នមិនថាពលរដ្ឋខ្មែរក្រោមប៉ុណ្ណោះទេ សូម្បីតែព្រះសង្ឃពុទ្ធសាសនា ដែលជាទីគោរពសក្ការៈរបស់ ជនជាតិខ្មែរទូទាំងពិភពលោក ក៏ត្រូវបានអាជ្ញាធរយួនតាមចាប់ខ្លួនដែរដ្បិតព្រះសង្ឃខ្មែរក្រោម ទាំងនោះ បានចេញមុខប្រឆាំងតវ៉ា នឹងភាពអយុត្តិធម៌ ដែលរដ្ឋាភិបាលយួន បានជិះជាន់ធ្វើទុក្ខបុកម្នេញ ដល់ព្រះ សង្ឃ និង ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក៕

បទអត្ថាធិប្យាយខ្លី៖ តើយួនខុសច្បាប់និងមានទោសអ្វីដែរ សំដាច់ម៍ ហ៊ុន សែន?


(លោកប្រធាន សម រង្ស៊ី​ចូលរួមដកបង្គោលព្រំដែនបោះខុសច្បាប់លេខ១៨៥)
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២
ដោយ ប៉ាង​ សុខឿន
ក្នុងពេលឡើងសំដែងល្ខោនរឿងព្រំដែនជិត៥ម៉ោង កាលពីថ្ងៃទី៩ ខែសីហា ហ៊ុន សែន​ បានលើក​ចំណុច​ លោកប្រធាន សម រង្ស៊ី ដកបង្គោលព្រំដែនលេខ១៨៥ ថាជាទង្វើរខុសច្បាប់ ហើយចោទ​ថាជាជនក្បត់ជាតិ។ តែធាតុពិត លោក ហ៊ុន សែន ហេតុតែជាមនុស្ស​ល្ងង់ គ្មានសច្ចធម៌ ពុតត្បុត រណបយួន និងមិនស្រឡាញ់ជាតិ បែជានិយាយទាំងងងឹតងងល់​ជាន់ដានខ្លួនឯង​ដោយមិន​ដឹងខ្លួន។ ព្រោះថា ពេលនោះមានបង្គោលព្រំដែន​ចំនួនបួនដែលយួនបានបោះចូល​ក្នុងដីខ្មែររួម​មានបង្គោល លេខ១៨៤, ១៨៥, ១៨៦, និង​១៨៧ ហើយលោក ប្រធាន សម រង្ស៊ី និង​ប្រជាពលរដ្ឋ​ដកតែបង្គោលលេខ១៨៥តែប៉ុណ្ណោះ រីឯបង្គោលដ៏ទៃទៀតលោកនិងប្រជាជន មិន​បានដកទេ។ បន្ទាប់ពីនោះប៉ុន្មានថ្ងៃ ស្រាប់តែយួនមកគាស់បង្គោលថ្ម លេខ១៨៤ និងបង្គោលឈើលេខ១៨៦ និង១៨៧ ផ្សេងទៀតដែលនៅសល់ទៅបាត់ស្ងាត់ៗរហូតមកដល់ពេលនេះ មិន​ហ៊ានយក​មកដាំ​កន្លែងទាំងនោះវិញទេ។

តាមហេតុផលនេះយើងសួរថាបើទីនោះជាបង្គោល ព្រំដែនពិតប្រាកដមែន ហេតុអីបានជាយួនមក​ដាំស្ងាត់ៗ ហើយមកដកទៅវិញ​ស្ងាត់ៗនិងមិនមកបោះកន្លែងនោះវិញ តែបែជាទៅបោះកន្លែងផ្សេង​ទៅវិញ? តើបង្គោលព្រំដែនចេះតែដើររបៀបនេះហើយ​យក​ទៅបោះទីណាក៏បាន ស្រេចតែ​នឹងចិត្ត មែនទេ?
ចំពោះរឿង ដែល ហ៊ុន សែន ចោទលោកប្រធាន សម រង្ស៊ី ក្នុងការដកបង្គោលលេខ១៨៥ នោះថា ខុសច្បាប់ ចុះយួនមកដករហូតដល់​ទៅបង្គោលចំនួនបីចុងក្រោយនោះដោយមានទាំង បង្គោលដាំជាថ្មផង តើមានទោសអ្វីដែរ? ហេតុអ្វីបានជា ហ៊ុន សែន មិនប្តឹងយួនទៅ​បើសិន ហ៊ុន សែន ពិតជាស្រឡាញ់ ការពារជាតិ និងគោរពច្បាប់មែន?
ត្រង់នេះសូមបងប្អូនពិចារណាចុះ អ្នកណាខុសអ្នកណាត្រូវ អ្នកណាស្រឡាញ់ជាតិនិង អ្នកណា ក្បត់ ជាតិពិតប្រាកដ។

VOA Interview of Sam Rainsy and Kem Sokha


11 August 2012
Mu Sochua

National Salvation Party will bring solutions to: land protection; security and justice to improve people's lives; major reforms to national institutions to serve the public. The will of the people is for Cambodia to move forward. The two candidates for premiership must have equal right, freedom and opportunity to compete on Cambodia soil for voters to hear, to ask questions, to challenge and to finally make their own free choice. That is the first step to put Cambodia back on track for long-term and sustainable development.

The PM used 5 hours in Parliament to defend himself. The people want to hear a debate. His usual strategy and tactic to "conquer and divide" is old and well-known. He is caught in his own old game.

The people are offered a new deal: the National Salvation Party.

Free and fair elections and peace for Cambodia.


http://www.youtube.com/watch?v=s9bacCw9120

ហ៊ុន សែន បិទមាត់តំណាងរាស្រ្ដមិនអោយសួរ តែខ្ញុំរាស្រ្ដសុំឆ្ងល់

Thursday, August 9, 2012

ការ​បកស្រាយ​បញ្ហា​ព្រំដែន​​​ក្លាយ​​ជា​​វេទិការ​​នយោបាយ ​វាយ​ប្រហារ​​អ្នករុកគួន​​រឿង​​ព្រំ​ដែន​

ព្រហស្បតិ៍ 09 សីហា 2012 
សារព័ត៌មានសេរី 

ខុស​ផ្ទុយ​​ពី​ការ​រំពឹង​ទុក​​របស់​ប្រជាពលរដ្ឋ​​ខ្មែរ ​រួម​ទាំង​អន្តរជាតិ​ខ្លះ​​ផង ​​​ដែល​ចាំ​មើ់​ល​ថា​តើ​ព្រឹកនេះ​ , ​​នាយក​រដ្ឋ​មន្ត្រី​​មាន​លេស​អ្វី ​ដើម្បី​តតាំង​​ជា​មួយ​​បក្ស​ប្រឆាំង​​រឿង​​បាត់បង់​ដី​​ខ្មែរ​ទៅ​​យួន ហើយ​​បក្សប្រឆាំង​មាន​ភស្តុតាង សក្ខីកម្ម​អ្វី ដើម្បី​ចោទ​សួរ​​បញ្ហា​​នេះ , តែ​ពុំ​ដូច្នេះ​​ទេ តាំង​ពី​ព្រហាម​​អុល​​មក​ក្បាល​មី ក្រូ រដ្ឋសភា​​ត្រូវ​​បាន​គ្រប់គ្រង​ផ្ដាច់​មុខ​ ដោយ​​នាយករដ្ឋមន្ត្រី​​ខ្មែរ ​ហើយ​​បាន​​បើក​​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ទៅ​លើ​​បក្សប្រឆាំង និង ក្រុម​អ្នក​រុកគួន រឿង​ព្រំ​ដែន ។
អ្នកចោទ និង អ្នក ត្រូវឆ្លើយ ពីបញ្ហាព្រំ ដែនខ្មែរ
បន្ទាប់​ពី​ត្រូវ​បាន​​អនុញ្ញាតិ​​ឲ្យ​អង្គុយ​ ដោយ​សារ​ការ​ស្រយ៉ង់​ជើង​​មិន​អាច​​​ឈរ​សូត្រ​កើត នាយក​រដ្ឋមន្ត្រី​រូម​នេះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​​ប្រឆាំង​​ថា បាន​​​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​ខែល​​​​​កេង​យកប្រយោជន៏​នយោបាយ និង សំដៅ​​ធ្វើ​​ឲ្យ​មជ្ឈដ្ឋាន​សាធារណៈ​​ភ័ន្ត​ច្រឡំ​ចំពោះ​​បញ្ហា​នេះ ។
លោក ហ៊ុន សែន បាន​ហៅ​ការចោទ​ប្រកាន់​ មក​លើ​​រដ្ឋាភិបាល​​ពាក់ព័ន្ធ​​បញ្ហា​ព្រំដែន​​ថា ​កំពុង​បិទ​បាំង​​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពីឆ្នាំ ១៩៧០ ​ទម្លាក់​ស្ដេច​​​​ នរោត្តម សី​ហនុ ដែល​កាល​នោះ​​បាន​​ចោទ​ទ្រង់​ថា ​បាន​កាត់​​ទឹក​ដី​​​ឲ្យ​​យៀកកុង​ ។​ ដោយ​​បាន​​លើក​ឡើង​​ថា ការវ៉ៃ​ហ៊ុន សែន ក៏​ដូច​ជាវ៉ៃ សម្ដេច​ នរោត្តម សីហនុ ។
ជា​មួយ​គ្នា​​ដែរ​​នាយក​រដ្ឋមន្ត្រី​​រូប​នេះ ក៏​​បាន​​បញ្ឆេះ​​កំហឹង​ ទៅ​​កាន់​លោក ស៊ាន ប៉េងសែ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សា​ហកម្ម​​សម័យសាធារណៈរដ្ឋ​ខ្មែរ​ ​ដែល​តែងតែ​រិៈគន់​​ពី​បញ្ហា​​ព្រំដែន​ថា ពូកែ​ខាងកាន់​ផែន​ទី​រត់ ,  ដោយ​ប្រើ​ពាក្យ​គ្រួតគ្រាត​​ថា ​” អានេះ ឆ្កួត សុទ្ធ ..” ។
នៅ​ក្នុង​ការ​លើក​ឡើង​​​ហូរហែរ​​ជា​​ផ្នែក​នៃ​យុទ្ធសាស្រ្ត​​ឃោសនា​​នយោបាយ​​​បន្ថែម​ពី​លើ​​ការ​ប្រើប្រាស​ក្បាល​មីក្រូ​​នាយក​រដ្ឋមន្ត្រី​ ​តាម​ទី​សាធារណៈ​​ឃោសនា​​ឲ្យ​​បក្សប្រជាជន​របស់​ខ្លួន​​​នោះ ហ៊ុ សែន បាន​លើក​​មក​​ហែក​កកាយ​ជាថ្មី​ទៀត​ថា​ លោក សុន ឆ័យ ប្រធាន​ក្រុម​​អ្នក​តំណាង​​រាស្ត្រ​​គណបក្សសម រង្ស៊ី ជា​ចារកម្ម​​របស់​ខ្លួន , ហើយ​​ថា មិន​អាច​សម្រប​សម្រួល ឲ្យ​​មេ​ដឹកនាំ​​គណបក្ស​​​ប្រឆាំង​នេះ គឺ លោក សម រង្ស៊ី វិល​​ចូល​ស្រុក​​វិញ​​បាន​ឡើយ ។ ក៏​​ដូច​ជា​ការ​​និយាយ​​អួត​​បញ្ច្រាស​​ទៅ​​នឹង​​ការ​ចោទ​ប្រ​កាន់​វិញ​​ថា ផែន​ទី​​ដែល​គូស​​កាល​សម័យបារាំង ក៏ ​ដូច​​ជា​​ទំ​ហំ​ទឹកដី​​ខ្មែរ​​១៨១.០៣៥ គីឡូម៉ែត្រក្រឡា ថា ពុំ​​មាន​ភាពត្រឹមត្រូវ ហើយ​ការ​បោះបង្គោល​​កំណត់​ព្រំដែន​​ខ្មែរ-យួន​នៅ​ពេល​នេះ បាន​ធ្វើ​​ឲ្យ​​ខ្មែរ​​ចំណេញ​​ដី យ៉ាង​ហោចណាស់ ៣០០ គីឡូ​ម៉ែត្រ​ក្រឡា ។
ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើប្រាស​​ពេល​វេលាច្រើន​ម៉ោង​របស់ ​ហ៊ុន សែន កាល​ពី​ព្រឹកមិញ សម្រាប់​ពលរដ្ឋខ្មែរ​វា​គ្រាន់​តែ​ជារឿង​ប៉ប៉ាច់ប៉ោច ដ៏​ឥត​​ប្រយោជន៏ ដែល​គេ​​ធ្លាប់​បាន​ ឮ យ៉ាងស្រកៀរ​​ត្រចៀក​​រួច​មក​​ហើយតែ​​ប៉ុណ្ណោះ ។ ព្រោះ​អ្វី​​ដែល​គេ​​ចង់​បាន​​នោះ គឺ ​ចង់ឃើញការ​​​តតាំង​​គ្នា​ផ្ទាល់​មាត់ ផូង ទៅ ផាំង មក មិន​មែន​យក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ​ទៅ​ចង​ជើង​​រុំមាត់​​ក្នុង​សភា​​នោះ​​ទេ ៕​

ជនក្បត់ជាតិ ហ៊ុនសែន ភូតកុហករឿងព្រំដែនយួន


សម្តេចហ៊ុនសែន បំភ្លឺរដ្ឋសភា ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា
កិច្ចប្រជុំរដ្ឋសភា ស្តាប់ ហ៊ុនសែន បំភ្លឺ ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា )
 កិច្ចប្រជុំរដ្ឋសភា ស្តាប់ ហ៊ុនសែន បំភ្លឺ ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា )




ហ៊ុន​សែន បំភ្លឺ​រដ្ឋសភា រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​

ថ្ងៃទី 9 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ហ៊ុន​ សែន បាន​អាន​នូវ​ចម្លើយ ដែល​បាន​ ព្រាង​ទុក អម​ដោយ​អត្ថាធិប្បាយ
ភ្នំពេញ: នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ សរុប​ប្រមាណ ១០ រូប ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។ កិច្ចប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះដំណើរការ​ដោយ​កូរ៉ុម ១០២ រូប​។​

​ក្នុងពេល​ផ្តើមដំបូង សម្តេច​ហេង​ សំរិន ប្រធានរដ្ឋសភា បាន​ប្រកាស​ទុក​ជាមុន​ថា មិនឲ្យ​មាន​ការសួរដេ​ញ​ដោល​ស​ម្តេច​ហ៊ុន ​សែន​ទេ ពាក់ព័ន្ធ​នឹង​បទ​អន្តរាគមន៍​របស់​សម្តេចលើ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ព្រឹក​នេះ​។​

​ចំណែក​សម្តេច​ហ៊ុន​ សែន ក៏​បាន​វាយប្រហារ​ចំពោះ​លោក​សម ​រង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បាន​លើក​សរសើរ​លោក​សុន​ ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ថា​បាន​លេង​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ តាមរយៈ​ការ​ធ្វើ​លិខិត​សួរដេញដោល​សម្តេច នៅក្នុង​រដ្ឋសភា មិន​ដូច​មេបក្ស​សមរង្ស៊ី ដែល​លេង​នយោបាយ​តាម​ចិញ្ចើមថ្នល់ (sic!) លើកគ្នា​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​នោះឡើយ​។​


​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​អាន​នូវ​ចម្លើយ ដែល​បាន​ ព្រាង​ទុក អម​ដោយ​អត្ថាធិប្បាយ​។ សម្តេច​ប្រកាស​ថា សម្តេច​ត្រូវការ​ពេល​លើសពី ៤ ម៉ោង​សម្រាប់​បទ​អន្តរាគមន៍​ នេះ​។​

សមាជិករដ្ឋសភា ដឹកនាំដោយលោកសុន ឆ័យ ក៏បានអង្គុយតាមដានបទអន្តរាគមន៍​របស់សម្តេចហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋសភាផងដែរ។

​នៅ​ក្រៅ​រដ្ឋសភា​វិញ តាម​ហាង​កាហ្វេ វត្ត​អារាម ទីសាធារណៈ ពិសេស​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ក៏​មាន​ការប្រមូលផ្តុំតាមដាន​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់ ចេញ​ពី​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២៕

Psstt.... want to earn free money from Hun Xen? Just tell him you saw these letters posted on KI-Media and pocket the promised $50,000 reward

សម្តេច ហ៊ុន សែន នឹងផ្តល់ ប្រាក់រង្វាន់ ចំពោះជនណា ដែលផ្ដល់ព័ត៌មាន អំពីអ្នកធ្វើ លិខិតក្លែងក្លាយ
Thursday, 09 August 2012
ដោយៈសេង ផល្លាភ
DAP-News
Hun Xen on drug? In his announcement, Hun Xen said: "I call on those who made up these letters to come and confess and to show the proof, then Samdach will give out a $50,000 reward in order to seek these people who produced these fakes and bring them to face justice. They cannot be pardoned for pulling out border stakes and for falsifying public documents.[KI-Media Note: Hun Xen must be on drug when he issued this statement becauseon one hand he promised $50,000 in reward for those who come up and confess of faking these letters, yet on the other hand, he promise to send all these people to court. Do you think whoever fake these letters will fall for such dumb scheme?]
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជាសាធារណៈថា ជនណា
ដែលចូលរួមធ្វើលិខិតក្លែងក្លាយ ហើយចូលមកសារភាព និងបង្ហា
ភស្តុតាងនោះ សម្តេច នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារដើម្បី
ស្វែងរកជនក្លែងឯកសារទាំងនោះ យកមកផ្តន្ទាទោស ដែលមិនអាចអត់ឱន ឲ្យ
បានចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ស្តីពីការ
ស្រាយបំភ្លឺ ចំពោះការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម សម្ដេចតេជោ 
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញពីលិខិត
ក្លែងក្លាយចំនួន៣ ដែលត្រូវជនអគតិក្លែងបន្លំ បំប៉ោងសភាព
ការណ៍គឺទី១.លិខិតរបស់សម្ដេច តេជោផ្ញើជូនជនរួមជាតិ។ 
លិខិតទី២. គឺលិខិតមរណភាព របស់សម្ដេចមហាធម្មពោធិ
សាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី និងលិខិតទី៣.លិខិតរបស់
សម្ដេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្ដេចតេជោ ដែល
លិខិតទាំង៣នោះ ត្រូវបានសម្ដេចតេជោលើកឡើងថា ជាការប្រឌិត
របស់ក្រុមជនអគតិទាំងស្រុង។

សម្តេចបានបន្តថា “ខ្ញុំសូមអំពាវនាវឲ្យអ្នកដែលធ្វើលិខិតនោះ ចូលមកសារ
ភាពនិងបង្ហាញភស្តុតាង ហើយសម្តេចនឹងផ្តល់ ៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជន
ក្លែង ទាំងនេះ យកមក ផ្តន្ទាទោស ដែលមិនអាចអត់ឱនឲ្យបាន ចំពោះការ
ដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ”។


សម្តេចបានបញ្ជាក់ទៀតថា ជនអគតិមួយចំនួន ដែលបានក្លែងលិខិតថា សម្តេច 
ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់ សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង 
សំរិន ដែលផ្ញើជូនសម្តេចតេជោ ដូច្នេះជនអគតិទាំងនេះ ហ៊ានក្លែងលិខិត
សាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃការបាត់បង់ទឹកដីទេឬ?

ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រូវមានវិនិច្ឆ័យឲ្យបានខ្ពស់ ដោយសម្តេចបានចាត់ទុកក្រុមអគតិទាំងនេះ ជាក្រុមតែមួយ ជាក្រុមដដែល 
នៅសាខាខុសគ្នា៕

Wednesday, August 8, 2012

សឺង ង៉ុកថាញ់

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
សឺង ង៉ុកថាញ់

   ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ
សឺង ង៉ុកថាញ់
ថ្ងៃកំនើត
ថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី
០៧ ខែធ្នូ គ.ស.១៩០៨
ស្រុកកំណើត​
ភូមិគគីរក្រៅ​ ស្រុកកំពង់ធំ
ខេត្តព្រះត្រពាំង(បច្ចុប្បន្នយួន)
ឪពុក
សឺង ណែវ អភិបាលខេត្តព្រះត្រពាំង
ម្តាយ
ថាច់ ធីតុប
បង​ប្អូន​
ប្រុសស្រី​7នាក់ និង​ 3នាក់​ទៀត​កូន​​ម្តាយ​ដើម​
ភរិយា
ឡាំ ធីអ៊ុក(កូនស្រីទី១០)
ឪពុក​ភរិយា​
ឡាំ ទន់ មហាសេដ្ឋី
ម្តាយ​ភរិយា​
ត្រឹង ធី ស៊ុក
កូន​ប្រុស​ស្រី​​
4នាក់
ស្លាប់​​​
ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧វេលាម៉ោងៈ១១ និង ៤០ នាទី(អាយុៈ៦៩
ឆ្នាំ)
កន្លែង​ស្លាប់​​​
ក្នុងគុកជីវ៉ា


វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។
ប្រវត្តិ
បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ
ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)

សម្ព័ន្ធភាពគ្រួសារ
បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
  1. លោក សឺង ថាយ ស៊ុន (បងប្រុស)
  2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
  3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
  4. អ្នកស្រី សឺង ធី សឹម (បងស្រី)
  5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
  6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
  7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវ បានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (អក្សរយួនៈLâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LâmTòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក(ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។
លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖