Showing posts with label ព័ត៌មាន. Show all posts
Showing posts with label ព័ត៌មាន. Show all posts

Saturday, August 25, 2012

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឲ្យ​វៀតណាម​ដោះលែង​លោក ចៅ ហេន

2012-08-23
ដោយ ទីន ហ្សាការីយ៉ា l RFA 


រយៈ​ពេល​ជាប់​ទោស​របស់​សកម្មជន​ការពារ​ដីធ្លី​ខ្មែរ​កម្ពុជា​ក្រោម លោក ចៅ ហេន ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​វៀតណាម មក​ទល់​ពេល​នេះ​ជិត​ផុត​អាជ្ញាយុកាល​នៃ​ទោស​ហើយ។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​អាជ្ញាធរ​វៀតណាម​នឹង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ឬ​យ៉ាង​ណា​ទេ?

ទាក់ទិន​ទៅ​នឹង​ភាព​មិន​ច្បាស់​លាស់​នេះ បាន​ជំរុញ​ឲ្យ​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​គម្រោង​នឹង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​រដ្ឋាភិបាល​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះ​លែង​លោក ចៅ ហេន ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា៖



Thursday, August 23, 2012

Ros Serey Sothea Continued


 

A characteristic of this new Cambodian rock is the often contradictory relationship between a song's lyrics and its music.  Misery soaked lyrics of broken hearts and doomed fates are wailed out, all set to exuberant party tunes.  The translation to Ros Sereysothea's Have You Seen My Love reads I drink until I get drunk, But I can't seem to get drunk, The sky is all black, Love has wings to fly.  Sothea belts out these mysterious and melancholy lyrics with a voice that is both joyous and anguished, grating and uplifting.  In the background, the band gets the people moving with a funky, fun and upbeat dance groove.

While Sothea’s career and the Cambodian music scene were thriving, Sothea was not at all happy in her personal life.  During a Cambodian media interview in the late 1990’s, her living son mentioned that when his mother was alive, she constantly reminded him not to be a singer like her because she been through so much bitterness.
 
Her songs are proof enough that Sereysothea understood the misery and sourness that life can provide.  When she cries in her songs, you can actually feel the sorrow that she is holding inside, a pure and beautiful expression of the pain coming from the depths of her heart.
                 

Sothea was never content with her love life.  Being a female singer, she didn’t get much respect from her lovers.  For a woman, singing was considered a sleazy profession by many.  Selling her voice taints a woman in a way, making a part of her a public good, and thus diminishing her purity and value.   But a beautiful woman with a beautiful voice is always appealing to men, and Sothea had several relationships, the most publicized of which with a son of the owner of the Preah Chhann Pign Vorng Theater in Phnom Pehn.

 

In the late 60's Sothea was married for a time to a Cham singer, Suos Mat.  Apparently Suos was insanely jealous of her success and of the men who came to watch her perform, and is said to have beaten her savagely.  The two divorced in the early 70's.  Later, Sothea had perhaps her most fullfilling romantic relationship with a high-ranking army parachutist working for the Lon Nol government.  While invovled with him, Sothea herself joined the army and even did some parachuiting.  Unfortunately, this happy time was short lived - sometime before 1975 her boyfriend was killed in combat.  
 
Up until 1975, Sothea continued to perform and record music in the still thriving Cambodian music scene.  In April of that year it all ended when the Khmer Rouge marched into Phnom Penh.  Along with everyone else, Sothea was forced out of the cities and into the Khmer Rouge worksites.  There are several live witnesses who have described living and working together with Ros Sereysothea during the Pol Pot regime.  Mrs. Tiv Heng, who is a resident of Kompung Speu province and Mr. Yim Sambath, a government official in Soriya Ordei Khan in Reusei Keo, are two people among others who were at the same worksite as Sothea.  These two have told us something about Sothea's life during those horrible years.
 
According to Heng, Sothea was forced to live at the Phnom Sruorch, Kompung Speu work site, where the people were forced to work on irrigation projects.  When the singer arrived as a new person the villagers did not recognize her, so she managed to keep her identity a secret.  But later on, as more people from Phnom Penh were moved to the site, she was recognized.  In an interview Tiv Heng said, Earlier people did not believe that she was Sothea - I was really happy.  I think that if people don’t believe that, Sothea could avoided being killed.  But later, the news about Sothea was heard all the way to Angkar.
 

Wednesday, August 22, 2012

ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

2012-08-22
ដោយ ជី វិតា
Radio Free Asia
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។


មន្ត្រី​ឃ្លាំ​មើល​តុលាការ​អន្តរជាតិ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair Duffy) នៃ​អង្គការ OSJI (Open Society Justice Initiative) មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​មាន​សមត្ថកិច្ច​ចាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋអាជ្ញា នៃ​តុលាការ​នេះ​ជឿ​ជាក់​ថា ទី១ បទ​ល្មើស​ដែល​ប្ដឹង​ទៅ​នោះ មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី២ មាន​ភស្តុតាង​បញ្ជាក់​ថា បទ​ល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយ ជា​លក្ខណៈ​ប្រព័ន្ធ។ ហើយ​ទី៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។
សម្រាប់​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តាម​រយៈ​ការ​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី និង​ដី​លំនៅឋាន​នោះ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ឲ្យ​ដឹង​ថា បណ្ដឹង​នោះ​អាច​មាន​ឱកាស​ត្រូវ​តុលាការ​ចាត់​ការ ពីព្រោះ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា និង​តុលាការ​មិន​អាច​ដោះស្រាយ​បាន៖ «បញ្ហា​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី ឬ​លំនៅឋាន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ របាយការណ៍​នានា​បង្ហាញ​ថា មាន​មនុស្ស​រាប់​សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ។ ចំនួន​អ្នក​រង​ផល​ប៉ះពាល់​ប្រហែល​ជា​ច្រើន​ជាង​នេះ​ទៀត​ផង ពីព្រោះ​ទិន្នន័យ​ពិត​ប្រាកដ​នៅ​មិន​ទាន់​ច្បាស់។ បញ្ហា​ត្រង់​ថា តើ​មាន​ភស្តុតាង​អាច​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ឬ​ក៏​មិន​មែន។ ប្រសិន​បើ​វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល នឹង​អាច​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​និយមន័យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ខ្ញុំ​ចង់​បញ្ជាក់​ថា បញ្ហា​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន និង​ការ​រឹបអូស​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ ដូច្នេះ វា​អាស្រ័យ​លើ​រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ ដែល​ត្រូវ​សម្រេច ឬ​មិន​សម្រេច​ថា តើ​បទ​ល្មើស​នេះ វា​គ្រប់គ្រាន់​សម្រាប់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​វិធានការ»
ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​វិញ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ដែល​ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី ផង​នោះ មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​បញ្ហា។ និយាយ​តាម​មួយ​បែប​ទៀត គឺ​ថា តុលាការ​កម្ពុជា បាន​រួម​ចំណែក​ក្នុង​ការ​បង្ក​អោយ​មាន​អំពើ​និទ្ទណ្ឌភាព៖ «បើ​អ្នក​សង្កេត​មើល​តុលាការ​កម្ពុជា​តែ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ថ្មីៗ​នេះ អ្នក​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ គឺ​ពិត​ជា​មិន​មែន​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឡើយ។ ដូច្នេះ នៅ​ពេល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិនិត្យ​មើល​ឆន្ទៈ និង​សមត្ថភាព​របស់​តុលាការ​កម្ពុជា គេ​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ​បរាជ័យ​ក្នុង​ការ​ផ្ដន្ទាទោស​ជន​ល្មើស។ ប្រការ​នេះ​នឹង​អាច​នាំ​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្ដើម​អង្កេត​ស្រាវជ្រាវ​មើល​ឯកសារ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​កម្ពុជា។ បញ្ហា​ជាក់ស្តែង​មួយ​ទៀត គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា ឬ​ប្ដឹង​អំពី​បញ្ហា​ដីធ្លី ពួក​គេ​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ ឬ​ប៉ូលិស តែង​ប្រើ​ហិង្សា​ឃោរឃៅ​ទៅ​លើ​ពលរដ្ឋ​ដែល​សម្ដែង​ការ​តវ៉ា​រឿង​ដីធ្លី។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ដែល​ប្រទេស​កម្ពុជា​មិន​មែន​ជា​វេទិកា ឬ​ជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​កម្ពុជា​ឡើយ។ ហើយ​អំពើ​និទ្ទណ្ឌភាព​កើត​មាន​ឡើង​ជា​ប្រចាំ។ ឧទាហរណ៍ បុគ្គល​ដែល​ប្រើ​ហិង្សា​វាយ​ដំ ឬ​រហូត​ដល់​បាញ់​សម្លាប់​ពលរដ្ឋ​អ្នក​តវ៉ា តែង​តែ​រួច​ខ្លួន ដោយ​គ្មាន​ការ​ដាក់​ទោសពៃរ៍ នោះ​ហើយ​ដែល​ហៅ​ថា​និទ្ទណ្ឌភាព»

មន្ត្រី​រដ្ឋាភិបាល​​​ឲ្យ​លោក ប៊ុន រដ្ឋា ចេញ​មុខ​តទល់​ចំពោះ​មុខ​ច្បាប់


2012-08-22
មន្ត្រី​រដ្ឋាភិបាល​ស្នើ​ឲ្យ​លោក ប៊ុន រដ្ឋា ចេញ​មុខ​តទល់​ចំពោះ​មុខ​ច្បាប់ បន្ទាប់​ពី​លោក ប៊ុន រដ្ឋា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រឌិត​រឿង​មូល​បង្កាច់​រូប​​លោក​ថា​ជា​មេខ្លោង​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​
ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។ត ។
រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​លោក ប៊ុន រដ្ឋា ក្នុង​ការ​ចូល​ខ្លួន​មក​តតាំង​រក​ការ​ពិត ជុំវិញ​ការ​ចោទ​ប្រកាន់​ចំពោះ​មុខ​ច្បាប់ និង​តុលាការ។
លោក ប៊ុន រដ្ឋា ជា​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​គ្រួសារ ដែល​មាន​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រោយ​មក​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​កម្លាំង​ចុះ​បង្ក្រាប​តំបន់​នោះ​រហូត​ដល់​សព្វថ្ងៃ​នេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២១ សីហា ថា ករណី​របស់​លោក ប៊ុន រដ្ឋា មិន​មែន​ជា​ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ វា​គឺ​ជា​រឿង​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ ហើយ​ត្រូវ​តែ​មាន​ការ​បក​ស្រាយ​មួយ​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​តុលាការ។
លោក ផៃ ស៊ីផាន៖ «ករណី​នេះ​ជា​ករណី​វិវាទ​រវាង​អ្នក​ប្តឹង ឬ​ជា​អ្នក​ដាក់​បន្ទុក​ជាមួយ​អ្នក​ត្រូវ​ដោះ​បន្ទុក ឬ​ជា​ជន​ជាប់​ចោទ។ នេះ​ជា​ការងារ​យុត្តិធម៌​សុទ្ធសាធ ជា​ការងារ​បច្ចេកទេស​ទេ។ អ្វី​ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​ហ្នឹង អា​ហ្នឹង​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន ដូច្នេះ​យើង​ទុក​ការងារ​នេះ​ជូន​តុលាការ​វិនិច្ឆ័យ​មើល​ថា តើ​ចុង​ចម្លើយ និង​អ្នក​ដោះ​បន្ទុក​ចុង​ក្រោយ​វា​ទៅ​ជា​យ៉ាង​ណា?»
អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង មាន​ប្រសាសន៍​ដែរ​ថា រដ្ឋាភិបាល​មាន​ភស្តុតាង មាន​សាក្សី​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក ប៊ុន រដ្ឋា ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ៖ «បើ​គាត់​មិន​បង្កើត​អបគមន៍ ម៉េច​គាត់​ទៅ​ចាប់​ប៉ូលិស​ហែក​ឯកសារ​ចោល របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មិន​ឲ្យ​គេ​ស្រង់​ស្ថិតិ គាត់​ទៅ​ចាប់​យោធា។ ហៅ​គេ​មក​ប្រជុំ ហើយ​គាត់​គំរាមកំហែង​អាយុ​ជីវិត​អ្នក​មិន​មក​ប្រជុំ​ស្រែក​ថា ចង់​ស៊ី​ថ្លើម​អត់? គាត់​ទៅ​ដាក់​បារាស​យក​លុយ​គេ គំរាម​កំហែង​​វ៉ៃ​គេ បង្ខាំង​មនុស្ស​ខុស​ច្បាប់។ គាត់​មាន​កាំភ្លើង មាន​ស្នា ទៅ​ជា​ហ្វូង ទៅ​ជា​ក្បួន ប្រឆាំង​ជាមួយ​នឹង​រដ្ឋ​អំណាច។ យើង​មាន​ភស្តុតាង មាន​ឯកសារ​ត្រឹមត្រូវ​ទុក​នៅ​តុលាការ»

ជម្រើស​ថា​តើ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​បុគ្គល​គ្រប់គ្រង ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង?


អ៊ឹម សុធារិទ្ធវីអូអេ ខ្មែរ
ព្រះតេជគុណ​ ហឿន សំនៀង (រូបថត​ដោយ​ព្រះតេជគុណ​ហឿន សំនៀង)
វ៉ាស៊ីនតោន៖ ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​មើល​ឃើញ​ថា បាន​ចូលរួម​អភិវឌ្ឍ​សង្គម​គួរ​ឲ្យ​កត់សម្គាល់។ ជា​អាថ៌ ព្រះតេជគុណ​ ហឿន សំនៀង ដែល​ប្រសូត្រ​នៅ​ឆ្នាំ ១៩៨០ នោះ បាន​បង្កើត​សមាគម​ជីវិត និង​ក្តី​សង្ឃឹម និង​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​នេះ​តាំងពី​ឆ្នាំ ២០០៥។ ​សមាគមន៍​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​​កុមារ និង​ស្រ្តី​ក្រីក្រ​កម្ពុជា​ជា​ច្រើន​តាម​រយៈ​គម្រោង​មជ្ឈមណ្ឌល​អភិវឌ្ឍ​កុមារ​កំព្រា​ កម្មវិធី​បណ្តុះ​បណ្តាល​ដេរ​ប៉ាក់ ភាសា​បរទេស និង​គម្រោង​និរន្តរភាព​សហគមន៍។ បច្ចុប្បន្ន​ព្រះតេជគុណ​ ហឿន សំនៀង ​កំពុង​សិក្សា​យក​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) នៅ​សាកល​វិទ្យាល័យ​ហាវដ (Harvard) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ព្រះតេជគុណ​ក៏មាន​ស្នាដៃ​ជា​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដូចជា ធ្វើ​ជា​ចៅអធិការ​រង​នៅ​វត្ត​ដំណាក់​ខេត្ត​សៀមរាប ប្រធាន​គណៈកម្មការ​នាយក​នៃ​អង្គការ​ ហ្យូររ៉េដូ (HURREDO) ប្រធាន​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ប្រធាន​បណ្តាញ​សង្គម​ស៊ីវិល​ប្រឆាំង​​នឹង​ពលកម្ម​កុមារ​នៅ​ខេត្ត​សៀមរាប និង​ប្រធាន​សាខា​កម្មវិធី​មជ្ឈមណ្ឌល​សង្គ្រោះ​កម្ពុជា​។ល។

នៅ​ក្នុង​កម្ម​វិធី​សំឡេង​ជំនាន់​ថ្មី​ទី​១២​នេះ ព្រះតេជគុណ​សំនៀង បាន​មាន​សង្ឃដីកា​ថា «បើយើង​បម្រើ​បុគ្គល​ វា​បាន​ប្រយោជន៍​ត្រឹម​តែ​បុគ្គល។ បើយើង​យក​ចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ វានឹង​បាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។ ដូច្នេះ​​វាអាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ [ថាតើត្រូវ] ឲ្យ​តម្លៃ​ខ្លួន​ឯង​ត្រឹម​តែ​ជា​ខ្ញុំ​របស់​បុគ្គល ឬ​ក៏​ជាខ្ញុំ​របស់​ជាតិ​យើង។ បើ​យើង​ដាក់​តម្លៃ​ខ្លួន​យើង​ធ្វើ​ជា​មនុស្ស​របស់​បុគ្គល​ យើង​ត្រូវ​បាន​បុគ្គល​គ្រប់​គ្រង ហើយ​បើ​យើង​ធ្វើ​ខ្លួន​យើង​ជា​មនុស្ស​របស់​ប្រ​ទេស​យើង ប្រជា​ជន​របស់​យើង​ជា​អ្នក​គ្រប់​គ្រង​យើង»

Cambodian Monk Pursuing Leadership Skills at Harvard

Bhikkhu Hoeurn Somnieng receives a degree in business management from St. Ambrose University in Iowa, USA.
He hopes to use the skills he takes from the Kennedy School torestructure the management of Cambodian Buddhism.
21 August 2012
Im Sothearith, VOA Khmer
WASHINGTON DC - Because public management in Cambodia is still week, venerable monk Hoeurn Somnieng, is pursuing a graduate degree at Harvard University’s Kennedy School of Government.
He told VOA Khmer on Monday that Cambodia’s Buddhism in particular lacks leadership and management from the monastery to the national level. Hoeurn Somnieng said everyone needs to carefully utilize their knowledge so that it benefits the nation as a whole.
If we serve individuals, it benefits individuals, but if we use our knowledge to serve the nation, it benefits the nation,” he said.
Hoeurn Somnieng is the founder of the Life and Hope Association and chairs a number of NGO networks based in Siem Reap province. He hopes to use the skills he takes from the Kennedy School to restructure the management of Cambodian Buddhism.
“I believe that I can help contribute to strengthening our Buddhist sector, if not for the whole country, at least the ones I am responsible for,” he said. “I cannot say I am able to reform Cambodia’s public sector, but I can say I will try to help strengthen our national institutions. I can see that the government has been trying to reform the public sector, but it is questionable whether it is effective.”
Hoeurn Somnieng said strengthening Cambodia’s Buddhist sector will require a high level of capacity and genuine systematic reform. It has to start from leadership at the monasterial level. People are influenced by their social environment, he said, wherein the rule of law and the effectiveness of law enforcement have to be taken into account.

សម័យតេចោរ


ខ្មែររស់ដូចស្លាប់ច្បាប់សម័យតេចោរ  ភិតភ័យស្លន់ស្លោចោរប្លន់គេហា
ក្រីក្រតោកយ៉ាកលំបាកកាយា               ស្រេកឃ្លានតក្កមាត្រាដាច់ខ្យល់ក្ស័យ។

ជោរធ្លាប់អួតអាងដាក់ក្បាលមេក្រូ      ស្រែកប្រកាសប្រូប្រាប់រាស្រ្ដប្រុសស្រី
ថាជោរមិនអោយរាស្រ្ដម្នាក់ណាក្ស័យ ដោយសារដាច់បាយសម័យជោរឡើយ។

ឥឡូវឃើញច្បាស់ខ្មែរច្រើនអនេក   ទុរ្ភិក្សឃ្លានស្រេកទុក្ខសោកឥតស្បើយ
លើកដៃអង្វរស្រែកយំដង្ហោយ     ឱ!សប្បុរសអើយជួយស្រងជីវិត ។

Samd-ach Hun Xen in his raw and rogue behavior






Seminar led by SAM SEREY at Maha Chulal​ongkorn Raj​avidyalaya University​, Bangkok

[ក្រុមខ្មែរអ្នកឆ្វេងនិយមបង្កើតរបបនយោបាយថ្មីលើទឹកដីសៀម
‹‹ជាតិ សាសនា ប្រជាជាតិខ្មែរ››]

សន្និសិទមួយនៅសកលវិទ្យល័យ មហាចុឡាលុងករណ៍រាជវិទ្យាល័យ 
នាទីក្រុងបាងកកប្រទេសសៀម ដែលដឹននាំដោយលោក សម សារី
យើងឃើញមានការចែកផ្សាយ សៀវភៅមួយ ដែលមានចំណងជើង
ថា អាថ៍កំបាំងរបស់កម្ពុជា "Mystery of Cambodia"ដែលជាសៀវភៅ
អាថ៍កំបាំង របស់ពួកអ្នកឆ្វេងនិយម ក្នុងនោះក៏មានការ អានសារន
យោបាយ ដែលមានលក្ខណះបំបែករដ្ឋ ដោយក្រុមមនុស្សមួយក្ដាប់
តូច ធ្វើឡើងក្រោមមហច្ឆិតាអំណាច ដែលប្រាសចាកគោលនយោបាយ
អហិង្សា នេះជាការធ្វើផ្ទុយពីគោលការណ៍នយោបាយប្រជាធិបតេយ្យ
របស់កម្ពុជា ។
The following are pictures of a seminar which was held by Mr. Sam Serey at the Maha Chulalongkorn University in Bangkok. The book "Mystery of Cambodia" was also distributed in that seminar.


សង្គមនិស្សិតខ្មែរ- Cambodian Student Society

Established in 1959, the Cambodian Student Society (CSS) at Cal State Long Beach is America's oldest Khmer student organization. On Sun, Aug 19th, Khmerican formally went into partnership with CSS, setting a strong foundation for Khmerican's long-term goal of connecting with student communities and educational institutions.

Tuesday, August 21, 2012

Oldest Bones from Modern Humans in Asia Discovered [... in Laos]

A reconstruction of the human skull discovered in Tam Pa Ling.
CREDIT: F. Demeter
20 August 2012
Charles Choi, LiveScience Contributor

Newfound pieces of human skull from "the Cave of the Monkeys" in Laos are the earliest skeletal evidence yet that humans once had an ancient, rapid migration to Asia.

Anatomically modern humans first arose about 200,000 years ago in Africa. When and how our lineage then dispersed out of Africa has long proven controversial.

Archaeological evidence and genetic data suggest that modern humans rapidly migrated out of Africa and into Southeast Asia by at least 60,000 years ago. However, complicating this notion is the notable absence of fossil evidence for modern human occupation in mainland Southeast Asia, likely because those bones do not survive well in the warm, tropical region.

Now a partial skull from Tam Pa Ling, "the Cave of the Monkeys" in northern Laos helps fill in this mysterious gap in the fossil record.

"Most surprising is the fact that we found anything at all," researcher Laura Lynn Shackelford, a paleoanthropologist at the University of Illinois, told LiveScience. "Most people didn't think we'd find anything in these caves, or even in the region where we're working in mainland Southeast Asia. But we're stubborn, gone where no one's really looked before, or at least in almost a century."

Rough terrain, persistent scientists

The fossils were discovered in 2009 in the limestone cave, which is located at the top of the Pa Hang Mountain 3,840 feet (1,170 meters) above sea level.

"The cave is surrounded by lots of papaya and banana trees, so a troop of monkeys likes to come and forage there, therefore its name," Shackelford said.

លោក សេង តារា និយាយពីបទចម្រៀងមុនឆ្នាំ ១៩៧៥


លោក សេង តារា​ អ្នក​គាស់​កកាយ​ប្រវត្តិ​អ្នកសិល្បៈ
​ឆ្នាំ​ ១៩៦០​ និង​ ៧០
ដោយ អ៊ឹម ណាវិន l RFI
ចេញផ្សាយ ថ្ងៃទី 26 ខែតុលា ឆ្នាំ ២០១០

លោក សេង តារា អ្នកគាស់កកាយប្រវត្តិ
អ្នកសិល្បៈឆ្នាំ ១៩៦០ និង ៧០ ។ អ៊ឹម ណាវិន
លោក សេង តារា គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ដាក់​ទុន​ថវិកា ពេលវេលា ផ្ទាល់ខ្លួន​ដើម្បី​ចុះ​ស្រាវជ្រាវ ចងក្រង​ជីវប្រវត្តិ​តារា​ចំរៀង កវីនិពន្ឋ កាលពី​សង្គម ។ សិល្បករ កវីនិពន្ឋ ជាច្រើន​រូប​ក្នុង​ទសវត្សរ៍ឆ្នាំ ​៦០​និង​ ៧០ បាន​ស្លាប់ ស្ទើរ​អស់​រលីង​នៅ​ក្នុង​របប​ខ្មែរក្រហម ។ ខ្មែរក្រហម​មិន​ត្រឹម​សម្លាប់​សិល្បករ​ទំាង​នោះទេ ឯកសារ​នានា ទាក់ទង​នឹង​ជីវិត សិល្បករ ទំាង​នោះក៏​ត្រូវ​ពួក​អាវខ្មៅ​បំផ្លាញ​គ្មាន​សល់។ ចាប់តំាងពី​ឆ្នាំ ២០០៤​រហូត​មកដល់​ពេលនេះ លោក សេង តារា បាន​ឈ្មុសឈ្មុល រក​ឃើញ​ប្រវត្តិ​សិល្បករ កវី​និពន្ឋ​មួយ​ចំនួន​ដូចជា​លោក​ស៊ិន​ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ឋា មក​សរសេរ​ក្នុង​សៀវភៅ មាស​ស្រោបនគរ និង​សៀវភៅ​ថ្ងៃ​លិច​ឯនាយ​សមុទ្រ ។ លោក សេង តារា​និយាយ​ថា ប្រហែល​លោក​ត្រូវ​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវីត ដើម្បី​គាស់​កកាយ​ពី​ប្រវត្តិ សិល្បករ ពីដើម​គ្រប់ផ្នែក​ ទំាង​សិល្បៈ​ចំរៀង សិល្បៈ បុរាណ​អោយ​អស់ ៕

ក្រុមតារាចម្រៀងប្រចាំប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ ។ 

New Opposition Party Registers With Government


Opposition leaders Sam Rainsy and Kem Sokha in VOA Studio In Washington, DC.

The party officially filed with the government on Monday, paving the way for national parliamentary elections next year.
20 August 2012
Heng Reaksmey, VOA Khmer
PHNOM PENH - The Cambodia National Rescue Party, a new collaboration among Cambodian’s political opposition, officially filed with the government on Monday, paving the way for national parliamentary elections next year.

Pol Ham, who is the deputy chair of the party’s steering committee, told reporters Monday the registration with the Ministry of Interior had gone smoothly and now the ministry has 15 days to respond with concerns.

Ministry officials could not be reached for comment.

Supporters hope the new party, which has 85 permanent members, will help increase the number of parliamen tary seats occupied by the opposition after polls are held nationwide next year.

Currently, the Sam Rainsy Party holds 26 seats, and the Human Rights Party holds three, compared to the ruling Cambodian People’s Party, which holds 90.

សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍


 2012-08-21
លោក ជី វិតា 
លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាម​ចាប់​ខ្លួន ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទី​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ សីហា មក​ថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ គឺ​ជា​ការ​ប្រឌិត និង​មួលបង្កាច់។
លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។
លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។
សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប៊ុន រដ្ឋា៖

Monday, August 20, 2012

លោក រ៉ុង ឈុន មិន​ចូលរួម​បរិច្ចាក ប្រាក់​សង់​រូបសំណាក លោក ជា វិជ្ជា​ទេ​


ថ្ងៃទី 19 សីហា 2012, ម៉ោង 
ដោយ: រតនា cen.com.kh

ភ្នំពេញ: ​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បដិសេធ មិន​ចូលរួម បរិច្ចាក ថវិកា​សាងសង់​រូបសំណាក លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព សេរី​កម្មក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រូបសំណាក់​នេះ រាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យ​សាងសង់ នៅ​ជ្រុង​ខាងលិច ក្បែរ​វិមានឯករាជ្យ ហើយ​សំណង់​នេះ​គ្រោង​នឹង​យកមក​ដាក​តាំង នៅ​ពេល​ឆាប់ៗ បន្ទាប់ពី​មាន​ការ ស្រុះស្រួល ជាមួយ​មេដឹកនាំ​សហជីព​គឺ​លោក​ជា​មុនី​(​ប្អូនប្រុស​សប​លោក​ជា​វិជ្ជា​)​ រួចហើយនោះ​។​

លោក រ៉ុង ឈុន ដែល​ជា​អតីត​មិត្ត​កំសត់កម្រ ជាមួយ លោក​ជា វិជ្ជា កាលពី​គាត់​នៅ​មាន​ជីវិត​នោះ​បាន​និយាយ ទាំង​ទឹកមុខ​មាំ ថាៈ ៖ “​ខ្ញុំ​អត់​មាន លុយ ចូល​បរិច្ចាក ជាមួយ សហជីព​សេរី របស់ លោក ជា មុនី សម្រាប់​ធ្វើ​រូបសំណាក ជា វិជ្ជា ទេ​”​។​

​លោក​ឈុន បាន​និយាយ ប្រកប​ដោយ​ទឹកមុខ​មាំ​បន្តថា ៖ ធ្វើ​រូបសំណាក​ហ្នឹង សាលាក្រុង​ភ្នំពេញ ចេញ​លុយ​ជួយ ចំនួន​៥០០០​ដុល្លារ ហើយ​រូប​នោះ​គេ​ថា ធ្វើ​អស់​លុយ​តែ​៨០០០​ដុល្លារ​ទេ និង​មាន​សប្បុរសជន និង​កម្មករ​កម្មការិនី នៅ​តាម​រោងចក្រ នានា ពួកគេ​បាន​រៃអង្គាស ប្រាក់ ពី​ពួកគាត់ (​កម្មករ​) បាន​ជា​ច្រើន​លាន​រៀល ដែរ​ហើយ​។​

​លោក​ឈុន​បាន​និយាយ​បន្តថា ៖ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​សហភាព​សហជីព​សហជីព​កម្ពុជា អត់​មាន​លុយ​សោះ សម្រាប់​ចូលរួម​ធ្វើ រូបសំណាក “​ជា វិជ្ជា ”​។​

សូមបញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល បាន​សម្រេច​ចេញ​នូវ​គោលការណ៍ ក្នុង​ការកសាង​រូបសំណាក​លោក ជា វិជ្ជា វីរបុរស​របស់​សហ​ជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
ខាង​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច​ស្ដី​ពី​ការកសាង រូបសំណាក លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លិខិត​នោះ​បាន​បង្ហាញថា ចំពោះ​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច ស្ដី​ពី​ការកសាង​រូបសំណាក​លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ជាគោលការណ៍​ដូចខាងក្រោម ៖
១. សាងសង់​រូប​សំណាក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិច ជ្រើសរើស​យក​ទីតាំង​មួយ​ស្ថិតនៅ​ប៉ែក ខាងត្បូង នៃ​សួន​ស្មៅ​ខាងលិច​វិមានឯករាជ្យ ខិត​ទៅ​ម្ខាង​វត្ត​លង្កា​។​

២. ប្រគល់​ភារកិច្ច​ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឆ្លាក់​រូបសំណាក ទៅ​តាម​ប្លង់​ដែល​បាន​ឯកភាព​គ្នា​រួច ដោយ​ប្រើ​ថ្មភក់​ពណ៌​ខៀវ យក​មក​ពី​ខេត្ត​សៀមរាប មាន​កម្ពស់ ១,៦៨ ម៉ែត្រ កម្ពស់​ជើង​ទ​ម្រ ១ ម៉ែត្រ ហើយ​ជើង​ទម្រ​មាន​រាង​បួន​ជ្រុង​។​
៣. សាលា​រាជធានី​ភ្នំពេញ ជួយ​បំពេញ​បន្ថែម​ថវិកា​ចំនួន ៥.០០០ ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ការសាងសង់​នេះ​៕

Sunday, August 19, 2012

អតីតមន្ត្រី​បក្ស​សម រង្ស៊ី បរិច្ចាគ គេ​ហដ្ឋាន​​សម្រាប់​ធ្វើ​ទី​ស្នាក់​​ការ​គណបក្ស​សង្រ្គោះជាតិ​


ដោយ មាស មុន្នី
Friday 17 August 2012 - 9:16 am
អតីត​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សម រង្ស៊ី ដែល​ទើប​​​ប្រកាស​​ចូល​រួម​​ជា​មួយ​គណបក្សសិទ្ធិ​មនុស្ស​​បាន​ឲ្យ​​ដឹង​​កាល​ពី​ម្សិលមិញ​​ថា ខ្លួន​​នឹង​​បរិច្ចាគ​​​ដោយ​គ្មាន​រយៈពេល​កំណត់ នូវ​​ផ្ទះ​នឹង​ដីឡូត៏ ​មួយ​កន្លែង​ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់ ភ្នំពេញថ្មី ខណ្ឌ ​សែន សុខ សម្រាប់​ធ្វើ​ជា​ទី​ស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ប៉ុល ហំម អ្នកនាំ ពាក្យ មួយ រួប របស់ គណបក្ស សង្រ្គោះ ជាតិ
លោក សាម ស៊ុនឌឿន បាន​ថ្លែង​​នៅ​ក្នុង​ជំនួប​​មួយ​​រវាង​មន្ត្រី​សំខាន់​ៗ របស់​គណបក្ស​សិទ្ធិមនុស្ស​និង គណបក្ស​សម​រង្ស៊ី ដែល​ត្រូវ​រួមគ្នា​​ក្នុង​គណបក្ស​ថ្មី គឺ គណបក្ស​សង្រ្គោះ​ជាតិ​​នោះ​ថា ” វា​គឺ​ជា​ការ​លះបង់តិចតួច ដើម្បី​ជួយ​​គណបក្ស​ថ្មី ..ដើម្បី​ជាតិ​​ខ្ញុំ​​ត្រូវ​តែ​ប្រគល់​​វា ..” ។
លោក ប៉ុល ហំម អ្នក​នាំពាក្យ​​មួយ​រូប របស់​គណបក្ស​សង្រ្គោះ​ជាតិ​​បាន​​ថ្លែង​​ឲ្យ​​ដឹង​​ថា ជំនួប​កាល​ពីម្សិល​មិញ​ គឺ​​បាន​​ឈាន​​ទៅ​​ដល់​​ការ​សម្រេច​ជារួម​​ យក​គណបក្ស​ថ្មី​នេះ​ទៅ​ចុះ​បញ្ជី​​​ឈ្មោះ​​​ នៅ​ថ្ងៃ​ចន្ទ​​ដើម​​សប្ដាហ៏​ក្រោយ ។ ​ហើយ​​នៅ​​ថ្ងៃ​ដដែល​នោះ​ លោក សម រង្ស៊ី ​ដែល​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​​ក៏​​នឹង​​ធ្វើ​​សន្និសីទ​កាសែត តាមរយៈ​ប្រព័ន្ធវីដេអូ​ខន់ហ្វ័រិន ពី​ក្រៅ​ប្រទេស​មក​ដែរ ៕

Friday, August 17, 2012

កម្ពុជា​តែងតាំង​ទូតថ្មី​ប្រចាំ​ហ្វីលីពីន​​ក្រោយ​ពី​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

17 សីហា 2012
ដោយ វីអូអេ
Hos Sereythonh (L)

ប្រទេស​កម្ពុជា​បាន​តែង​តាំង​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​នៅ​​ប្រទេស​ហ្វីលីពីន​ហើយ​បន្ទាប់​ពី​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​មុន​ត្រឡប់​មក​ប្រទេស​វិញកាលពី​សប្តាហ៍​មុន​​ក្រោយ​ពី​មាន​អត្ថាធិប្បាយ​រិះគន់​​ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ​ គួង​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ស្រី​ទួត បញ្ញា​ ដែល​កំពុង​បម្រើ​ការ​ជា​អនុរដ្ឋ​លេខាធិការ​នៅ ក្រសួង​ការបរទេស​នឹង​ត្រូវ​ទៅ​ជំនួស​លោក​ហើស​ សេរី​ធនវិញ។ 

បន្ទាប់​ពី​មាន​ការ​បរាជ័យ​ជាលើក​ទីមួយ​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​មាន​ការ​ស្តី​បន្ទោស​នានា​ក្នុង​បណ្តាញ​សារព័ត៌មាន​ថា​កម្ពុជា​លំអៀង​ទៅ រក​ប្រទេស​ចិន​ដោយ​មិន​ការពារ​សមាជិក​អាស៊ាន​ដូច​គ្នា​ជា​ពិសេស​ហ្វីលីពីន​និង​វៀតណាម​ដែល​មាន​ទំនាស់​ក្នុង​ការ​ទាម​ទារ​កម្មសិទ្ធិ​ក្នុង​ឈូង​សមុទ្រ​ចិន។​

លោក​ហើស​ សេរី​ធន​ត្រូវ​បាន​គេរាយការណ៍​មក​ថា​បាន​សរសេរ​លិខិត​បំភ្លឺ​ទៅនឹង​អត្ថបទ​​មួយ​របស់​ការសែត​​ The Philippines Star ហើយ​បាន​នាំ​ឱ្យ​ប្រទេស​ហ្វីលីពីន​មាន​ការ​អាក់​អន់​ចិត្ត។​

Borei Keila children cry in the streets to demand for promised housing



ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

ថ្ងៃទី 17 សីហា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៥០​នាក់ និង​ក្រុម​កុមារ​តូចៗ​ផង​នោះ បាននាំគ្នា​មក​ធ្វើការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅតាម​កិច្ចសន្យា សង់​អគារ​ពីរ​បន្ថែម ឲ្យ​បាន​គ្រប់​ដប់​អគារ​។​

​នៅក្នុង​សកម្មភាព​តវ៉ា ដែលមាន​ការចូលរួម​ពី​សំណាក់​កុមារ​តូចៗ​ដែរនោះ ពួកគេ​បាន​យំ​ននៀល​នៅលើ​ដី ស្រែក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ចសន្យា សង់​ពីរ​អគារ​បន្ថែមទៀត ពីព្រោះ​មកដល់ពេលនេះ ឪពុកម្តាយ​ពួកគេ​មួយចំនួន នៅ​មិនទាន់បាន​ចំណែក​អគារ​ស្នាក់​នៅទេ​។ កា​រយំ​ននៀល​របស់​ក្រុម​កុមារី​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។ 

​ប្រជាពលរដ្ឋ​បុរី​កីឡា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​លោកស្រី​បាន​ចោទប្រកាន់ថា “​ពួកយើងខ្ញុំ​ដែល​កំពុងធ្វើការ​តវ៉ា​រាល់ថ្ងៃ គឺជា​ការទាមទារ​ជាថ្មី​របស់​ពួកយើង បន្ទាប់ពី​ទទួលបាន​ផ្ទះ ហើយ​បាន​លក់​ដោយសារតែ​ពួកយើង​ក្រ​ពេក និង​ជំពាក់​លុយ​គេ យើងខ្ញុំ​សូមបញ្ជាក់ថា ការលើកឡើង​នេះ គឺជា​រឿង​មិន​ពិត​ទេ​”​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ បញ្ជាក់ថា ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន គឺជា​រឿង​មិន​ពិត ដោយ​ប្រជាពលរដ្ឋ​បុរី​កីឡា​បាន​អះអាង​ដូចខាងក្រោម ៖

១. លោកស្រី ស៊ុយ សុផាន ដែលជា​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​មិច មិនបាន​គោរព​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០០៤ សាងសង់​អគារ​ចំនួន​ដប់ ដើម្បី​ជាការ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​បុរី​កីឡា​នោះទេ​។ លើសពីនោះ លោកស្រី​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ មក​ឈូស​កម្ទេច​ផ្ទះ​របស់​យើងខ្ញុំ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ដោយ​មិនមាន​ការជូនដំណឹង និង​មិនមាន​សំណង​អ្វី​ទាំងអស់​។​

កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ខួបឆ្នាំទី៤៥នៃទំនាក់ទំនង

16 August 2012/ABC
ជំនួប​រវាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​និង ឧបនាយក​រដ្ឋ​មន្ត្រី​វៀតណាម។ រូបភាព​ដោយសយ សុភា (
Credit: ABC Licensed) 
មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ពីរ កម្ពុជា និង​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អះ​អាង​រួម​គ្នា​ថា នឹង​បន្ត​ពូន​ជ្រំ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​ទី​៤៥ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។


នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន ស្វិន​តុក ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន អេដស៍​ និង​ពេស្យា​ចារ​វៀតណាម បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិ​ភាព។
លោក អ៊ាង សុ​ផល្លែត អ្នក​នាំ​ពាក្យ​ជំនួប បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា មេ​ដឹក​នាំ​ទាំង​ពីរ នឹង ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ទាំង​វិស័យ​ទេស​ចរណ៍ ក៏​ដូច​ជា​ការ​ទប់​ស្កាត់​បទ ល្មើស​នានា​តាម​ព្រំដែន​ផង​ដែរ។
ដំណើរ​ទស្សន​កិច្ច​របស់​លោក​ង្វៀន ស្វិនតុក បាន​ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍ បន្ទាប់​ពី​ការ​បក​ស្រាយ​របស់​លោក​ហ៊ុន សែន នៅ​រដ្ឋ​សភា ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា​ និង​វៀត​ណាម ដែល​មាន​ការ​រិះ​គន់​ពី​បក្ស​ប្រឆាំង​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ​នាំ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​៕

Khmer Krom Group Seeks Better Means of Rights Advocacy in Vietnam

Khemara, VOA Khmer

Thursday, August 16, 2012

Mad dog Hun Xen continues his attack on SRP MP Son Chhay ... Why would Hun Xen attack his own spy unless he is a pathetic liar

SRP MP Son Chhay
លោក ហ៊ុន សែន បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម

2012-08-16
ដោយ យន់ សាមៀន
Radio Free Asia

Synopsis: On Wednesday 15 August 2012, Hun Xen continued his antics by accusing SRP MP Son Chhay of being his spy. This is not the first that Hun Xen use this dirty tactics to threaten others by revealing secret documents and taped conversations, especially against his popular political opponents who have the ability to wrestle power away from him. Hun Xen issued a taped conversation with Kem Sokha and he threatened to reveal secret documents of his meeting with opposition leader Sam Rainsy. Lately, Hun Xen accused SRP MP Son Chhay of being his spy and his adopted younger brother. Now think about it: if Son Chhay is really Hun Xen’s spy, why would Hun Xen risk losing one of his agents by revealing his identity? Either Hun Xen is dumb or he is a pathetic liar. Enough of the dirty commie tricks, Hun Xen!

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា នៅ​បន្ត​អះអាង​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ជា​ចារកម្ម​របស់​លោក។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ហ៊ុន សែន បាន​គំរាម​បង្ហាញ​ឯកសារ​សំងាត់ និង​ខ្សែអាត់​ថត​សំឡេង​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ ដែល​មាន​ប្រជាប្រិយភាព និង​ដែល​អាច​មាន​លទ្ធភាព​ដណ្ដើម​អំណាច​ពី​លោក

លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ព្រម​ទាំង​ការ​គំរាម​បញ្ចេញ​ឯកសារ​សំងាត់​ក្នុង​ជំនួប​កំពូល​រវាង​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ នៅ​ចុង​ក្រោយ​បង្អស់​នេះ លោក ហ៊ុន សែន បាន​ចោទ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា ជា​ចារកម្ម និង​ជា​ប្អូន​ធម៌​របស់​លោក។